ព័ត៌មានអន្តរជាតិ

លោក Xi Jinping ថ្លែងថា ប្រទេសចិនមានជំនឿចិត្ត ក្នុងការសម្រុះម្រួលការងារ បង្ការ និងគ្រប់គ្រង ការរីករាលដាលនៃជំងឺCOVID-19 និងការងារអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកិច្ច

នៅថ្ងៃទី ២៨ ខែមិថុនា លោក Xi Jinping មេដឹកនាំកំពូល របស់ប្រទេសចិន ដែលកំពុងចុះត្រួតពិនិត្យ ការងារនៅក្រុង Wuhan បានដើរចូលក្នុង សហគមន៍មួយ ដើម្បីយល់ដឹង អំពីការបង្ការ និងគ្រប់គ្រងការ រីករាលដាល នៃជំងឺ COVID-19 និងអភិបាលកិច្ចសហគមន៍ បន្ទាប់ពីការរីករាលដាល នៃជំងឺ COVID-19 ។ លោក Xi Jinping បានថ្លែងថា ការអនុវត្តយុទ្ធសាស្ត្រ “ហ្សេរ៉ូកូវីដ ” របស់ប្រទេសចិន គឺកំណត់តាមកម្មវត្ថុ របស់បក្ស កុម្មុយនីស្តចិន ដែលកាន់អំណាច ដើម្បីប្រជាជន និងសភាពការណ៍ជាតិ របស់ប្រទេសចិន បានកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជាបន្តបន្ទាប់ ទៅតាមកាលៈទេសៈ ដែលបានការពារ សុវត្ថិភាព អាយុជីវិតនិងសុខភាពខ្លួន ប្រាណរបស់ប្រជាជន ក្នុងកម្រិតអតិបរមា ។ និយាយជាទូទៅ វិធានការបង្ការ និងគ្រប់គ្រង ជំងឺCOVID-19 របស់ប្រទេសចិន គឺ សន្សំសំចៃថវិកាបំផុត និង មានប្រសិទ្ធភាពបំផុត ។ លោកបានគូសបញ្ជាក់ថា ប្រទេសចិនមានជំនឿចិត្ត ក្នុងការសម្រុះសម្រួលការងារបង្ការ និង គ្រប់គ្រងការរីករាលដាល នៃជំងឺCOVID-19 ជាមួយនិងការងារអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកិច្ច ហើយខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច ឈានដល់កម្រិតល្អប្រសើរ នៅក្នុងឆ្នាំនេះ ។

សហគមន៍លំនៅដ្ឋាន ដែលលោក Xi Jinping បានទៅគឺស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Donghu នៃក្រុង Wuhan ហើយត្រូវបានគេហៅ ថា សហគមន៍លំនៅដ្ឋាន Zhiyuan ដែលមានប្រជាពលរដ្ឋ សរុបជាង ៨០០០ នាក់ ។ បន្ទាប់ពីការប្រយុទ្ធប្រឆាំង នឹងជំងឺCOVID-19 ក្រុង Wuhan ប្រយុទ្ធ ប្រឆាំង នឹងជំងឺ COVID-19 សហគមន៍នេះ បានបង្កើត ប្រព័ន្ធសន្តិសុខ ដែលមានស្ថិរភាព ដែលរួមបញ្ចូលគ្នានូវ ការវិលត្រឡប់ ទៅកាន់ ការងារ និង ការបង្ការនិងការគ្រប់គ្រងជំងឺCOVID-19 ព្រមទាំងជំរុញយ៉ាងសណ្តាប់ធ្នាប់ ជីវភាពរស់នៅនិងការងារ របស់ប្រជាជន ឱ្យត្រឡប់ទៅ ភាពប្រក្រតីវិញ ។

ផ្ទាំងពាណិជ្ជកម្ម

បន្ទាប់ពីបានស្តាប់យល់ ពីការណែនាំរបស់ខេត្ត Hubei ស្តីពីការបង្ការ និងគ្រប់គ្រងការ រីករាលដាល នៃជំងឺ COVID-19 និងស្ថានការន៍អភិបាលកិច្ច នៅសហគមន៍ បន្ទាប់ពី ជំងឺ COVID-19 លោក Xi Jinping បានគូសបញ្ជាក់ថា ចាប់តាំងពី ក្រុង Wuhan បានយកជ័យជំនះក្នុងសង្រ្គាម បង្ការនិង គ្រប់គ្រងជំងឺ COVID-19 នៅឆ្នាំ ២០២០ មក ក្រុង Wuhan បាន ជួបប្រទះនឹងការរីករាលដាល នៃជំងឺ COVID-19 ជាច្រើនក្នុង រយៈពេលពីរ ឆ្នាំចុងក្រោយនេះ ប៉ុន្តែត្រូវបានបង្ការ និង គ្រប់គ្រងយ៉ាងឆាប់រហ័សបាន គ្មានកើតមានការស្ទុះងើបឡើងវិញ ធំណាមួយបានកើតឡើងទេ ។ ក្រុង Wuhan បានធ្វើការងារដ៏ល្អក្នុងការធ្វើឱ្យមានប្រក្រតីភាព នៃការបង្ការនិងគ្រប់គ្រងជំងឺ COVID-19 បទពិសោធន៍គួរឱ្យមានតម្លៃ ។ ការអនុវត្តបានបង្ហាញ ឱ្យដឹងថា គោលការណ៍ណែនាំ និងគោលនយោបាយ នៃការបង្ការនិងគ្រប់គ្រង ការរីករាលដាលនៃជំងឺ COVID-19 របស់ប្រទេសចិនគឺត្រឹមត្រូវនិងមានប្រសិទ្ធភាព ហើយត្រូវតែប្រកាន់ខ្ជាប់ដោយឥតងាករេ ។

នៅក្នុងទីធ្លាតូច នៃសហគមន៍ ប្រជាជនបានប្រមូលផ្តុំគ្នា ដើម្បីជំរាបសួរលោក Xi Jinping ។ លោក Xi Jinping បានប្រាប់អ្នកគ្រប់គ្នាថា លោកតែងតែ យកចិត្តទុកដាក់ ចំពោះប្រជាជនក្រុង Wuhan បន្ទាប់ពីរយៈពេលពីរឆ្នាំ លោកបានមកក្រុង Wuhan ដើម្បីសួរសុខ ទុក្ខប្រជាជនក្រុង Wuhan ម្តងទៀត ។ លោកបានបន្តថ្លែងថា ការបង្ការនិងគ្រប់គ្រងជំងឺ COVID-19 គឺជាបញ្ហាប្រឈមដ៏ធំមួយ ។ ប្រទេសចិនមានមូលដ្ឋាន ចំនួនប្រជាជនច្រើន ។ ប្រសិនបើយើងអនុវត្តគោល នយោបាយបង្ការនិងគ្រប់គ្រងដូចជា “អភ័យឯកសិទ្ធិរួម” និង ” មិនអើពើ” នោះ ផលវិបាក នឹងទៅជាមហន្តរាយ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top