ព័ត៌មានអន្តរជាតិ

Update: អង្គការណាតូ នឹងបន្ថែមសមាជិក ចំនួន២ប្រទេសទៀត

បរទេស ៖ អង្គការណាតូ បានអញ្ជើញជាផ្លូវការ នូវប្រទេសស៊ុយអែត និង ប្រទេសហ្វាំងឡង់ ដែលមិនចូលបក្សសម្ព័ន្ធ ពីមុនមកចូលរួមជាមួយខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្លុកយោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធក្នុងអំឡុង ពេលកិច្ចប្រជុំកំពូលរបស់ខ្លួន នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញថា “ថ្ងៃនេះ យើងបានសម្រេចចិត្ត អញ្ជើញ ប្រទេសហ្វាំងឡង់ និងស៊ុយអែត ឱ្យក្លាយជាសមាជិកនៃអង្គការណាតូ ហើយបានយល់ព្រមចុះហត្ថលេខា លើពិធីសារចូលជាសមាជិក ផងដែរ” ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋនៅ Nordic ទាំងពីរ (ប្រទេសហ្វាំងឡង់ និងស៊ុយអែត) បានសម្រេចចិត្តលុបចោល ប្រពៃណីអព្យាក្រឹតភាព ដ៏យូរលង់របស់ខ្លួន បន្ទាប់ពីរុស្ស៊ី បានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន កាលពីចុងខែកុម្ភៈ ។

មិនយូរប៉ុន្មានមុន ពេលការអញ្ជើញត្រូវបានប្រកាស អគ្គលេខាធិការអង្គការ ណាតូ លោក Jens Stoltenberg បានពណ៌នាអំពីផ្លូវ របស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ឆ្ពោះទៅកាន់សមាជិកភាពជា “មិនធ្លាប់មានពីមុនមក” ថែមទៀតផង ៕
ប្រែសម្រួលៈ ណៃ តុលា

To Top