ព័ត៌មានអន្តរជាតិ

ការពង្រីកអង្គការណាតូ គ្រាន់តែចាប់ផ្តើមការប្រឈមមុខដាក់គ្នា ដែលគំរាមកំហែង ដល់សន្តិសុខពិភពលោក

ម៉ាឌ្រីត៖ អង្គការណាតូ បានអញ្ជើញស៊ុយអែត និងហ្វាំងឡង់ ជាផ្លូវការឱ្យចូលរួមក្នុងសម្ព័ន្ធភាពយោធា ដែលជាសញ្ញាមួយបង្ហាញថា “ផលិតផលនៃសង្គ្រាមត្រជាក់” ធ្វើឱ្យខ្លួនវាស៊ីជម្រៅ ក្នុងការប្រឈមមុខ ដាក់គ្នា ខាងមនោគមវិជ្ជា និងនយោបាយប្លុក។

អ្នកជំនាញបានឲ្យដឹងថា ខណៈពេលដែលសង្កត់ធ្ងន់ លើការធានាសុវត្ថិភាព ដែលប្រកាសដោយខ្លួនឯងសម្រាប់សមាជិក ការពង្រីកភាគខាងជើងចុងក្រោយបំផុត របស់ខ្លួន ចំពេលមានវិបត្តិអ៊ុយក្រែន ដែលកំពុងបន្តបង្កបញ្ហាប្រឈម យ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខពិភពលោក ជាពិសេសនៅក្នុងតំបន់ សមុទ្របាល់ទិក និងតំបន់ប៉ូលខាងជើង។

ចំពេលមានវិធានការ សន្តិសុខរឹតបន្តឹងខ្លាំង និងការមិនពេញចិត្តពីបាតុករ មេដឹកនាំសមាជិកណាតូបានប្រមូលផ្តុំគ្នា នៅទីក្រុងម៉ាឌ្រីដ សម្រាប់កិច្ចប្រជុំកំពូលឆ្នាំ២០២២ របស់ខ្លួន ដែលស៊ុយអែត និងហ្វាំងឡង់ ដែលជាប្រទេស Nordic ចំនួនពីរដែលមាន គោលនយោបាយអព្យាក្រឹត និងយោធាមិនចូលបក្សសម្ព័ន្ធ ត្រូវបានអញ្ជើញជាផ្លូវការ ឱ្យចូលរួមក្នុងប្លុកនេះ។

ការពង្រីករបស់ណាតូ ត្រូវបានចងភ្ជាប់នឹង ការបង្កើនអារម្មណ៍អសន្តិសុខ របស់រុស្ស៊ី និងជំរុញឱ្យមានវិធានការតបតគ្នា ខណៈដែលការចូលប្រទេសហ្វាំងឡង់ និងព្រំដែនដី ១៣០០គីឡូម៉ែត្រ របស់ខ្លួនជាមួយរុស្ស៊ី នឹងលើសពីព្រំដែនទឹកដី របស់ណាតូ ជាមួយរុស្ស៊ីទ្វេដង។

ផ្ទាំងពាណិជ្ជកម្ម

ជំនួសឱ្យការធ្វើឱ្យ “ពួកគេ (ស៊ុយអែត និងហ្វាំងឡង់) កាន់តែមានសុវត្ថិភាព អង្គការណាតូកាន់តែរឹងមាំ និងតំបន់អឺរ៉ុប-អាត្លង់ទិកកាន់តែមានសុវត្ថិភាព” ដូចដែលអង្គការណាតូ បានសន្យា អ្នកវិភាគបារម្ភថា ការចូលជាសមាជិកបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ទិដ្ឋភាពសន្តិសុខនៃទ្វីបអឺរ៉ុប ហើយនៅទីបំផុតនាំមកនូវ គ្រោះមហន្តរាយ។

លោក Jan Oberg នាយកនៃមូលនិធិអន្តរជាតិសម្រាប់សន្តិភាព និងការស្រាវជ្រាវអនាគត បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយស៊ីនហួថា “ការពង្រីករបស់ណាតូ និងប្រតិកម្មរបស់ខ្លួនចំពោះវិបត្តិអ៊ុយក្រែន “នឹងបង្កើតបញ្ហាសេដ្ឋកិច្ចសង្គម និងនយោបាយដ៏ធំ ហើយថែមទាំងមានចលាចល នៅអឺរ៉ុបតាមពេលវេលា”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top