ព័ត៌មានអន្តរជាតិ

Update: កិច្ចប្រជុំកំពូលរបស់អង្គការណាតូ បានបញ្ចប់ ចំពេលមានការរិះគន់ ចំពោះការឈ្លានពានរបស់ប្លុក

ម៉ាឌ្រីត៖ កិច្ចប្រជុំកំពូលឆ្នាំ២០២២ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការរិះគន់កាន់តែខ្លាំងឡើង ចំពោះគោលនយោបាយសន្តិសុខ ដែលកាន់តែឈ្លានពាន និងអស្ថិរភាពរបស់សម្ព័ន្ធមិត្ត ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំនោះ។

សមាជិកអង្គការណាតូ ចំនួន ២២ កាលពីថ្ងៃព្រហស្បតិ៍បានព្រមព្រៀងគ្នា ក្នុងការចាប់ផ្តើមមូលនិធិ បង្កើតថ្មីរបស់ណាតូ ដែលជាមូលនិធិបណ្តាក់ទុនពហុអធិបតេយ្យ ដែលនឹងបណ្តាក់ទុនចំនួន ១ពាន់លានអឺរ៉ូ (១,០៥ពាន់លានដុល្លារអាមេរិក) ក្នុងការចាប់ផ្តើមអាជីវកម្ម និងមូលនិធិបណ្តាក់ទុនផ្សេងទៀត ដែលកំពុងអភិវឌ្ឍបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន សម្រាប់ទាំងការប្រើប្រាស់ស៊ីវិល និងយោធា។ 

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងនៅក្នុងពិធីចុះហត្ថលេខា លើមូលនិធិនេះថា វានឹងជួយផ្លាស់ប្តូរបរិយាកាសសន្តិសុខ របស់អង្គការណាតូ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់ខ្លួន។

ការដាក់ឱ្យដំណើរការមូលនិធិនេះ គឺជាបញ្ជីចុងក្រោយបំផុត នៃគោលនយោបាយសន្តិសុខ ដែលបង្កហេតុដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់ណាតូ។

មេដឹកនាំអង្គការណាតូ កាលពីថ្ងៃពុធបានយល់ព្រម ពង្រឹងការការពារជួរមុខរបស់សម្ព័ន្ធភាព បង្កើនក្រុមប្រយុទ្ធរបស់ប្លុក នៅផ្នែកខាងកើតរបស់ខ្លួន និងបង្កើនចំនួនកងកម្លាំងត្រៀមកម្រិតខ្ពស់ រហូតដល់ជាង ៣០ម៉ឺននាក់។

នៅថ្ងៃដដែល ពួកគេបានអនុម័តគោលគំនិត យុទ្ធសាស្ត្រថ្មីរបស់ប្លុកយោធា ដែលហៅរុស្ស៊ីថាជា “ការគំរាមកំហែងយ៉ាងសំខាន់ និងដោយផ្ទាល់បំផុត” ចំពោះសន្តិសុខរបស់អង្គការណាតូ ហើយបានចោទប្រកាន់ចិន ដោយអយុត្តិធម៌ថា បានបង្ក “បញ្ហាប្រឈមជាប្រព័ន្ធ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top