ព័ត៌មានអន្តរជាតិ

តួកគីបិទវេបសាយធំៗ របស់លោកខាងលិច ចំនួន២

បរទេស ៖ អជ្ញាធរទទួលបន្ទុកកិច្ចការងារ ផ្សព្វផ្សាយព័ត៌មានរបស់តួកគី RTUK កាលពីថ្ងៃសុក្រម្សិលមិញនេះ ត្រូវបានគេដឹងថា បានធ្វើការបិទចោល នូវវេបសាយសារព័ត៌មាន ចំនួន២ ដែលមានដូចជា Deutsche Welle របស់អាល្លឺម៉ង់ និងវិទ្យុសម្លេង អាមេរិក VOA ផងដែរ។

ការសម្រេចចិត្តបិទវេបសាយទាំងពីរនេះ ត្រូវបានធ្វើឡើង នៅបន្ទាប់ពីពួកគេ បានធ្វើការបដិសេធមិន ទទួលយកអាជ្ញាប័ណ្ណផ្សាយ ឬកែប្រែគេហទំព័ររបស់ពួកគេ ដើម្បីអនុលោមតាមច្បាប់ ក្នុងស្រុករបស់ប្រទេសតួកគី ។

ជាការឆ្លើយតបសារព័ត៌មានទាំងពីរ បានធ្វើការបង្ហោះការណែនាំ នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់ពួកគេផ្សេងជំនួសវិញ។

ផ្ទាំងពាណិជ្ជកម្ម

រំលឹកឡើងវិញកាលពីថ្ងៃទី២១ ខែកុម្ភៈ RTUK បានធ្វើការប្រកាសទាមទារឲ្យ DW និង VOA ព្រមទាំង Euronews ផងក្នុងការមកទទួលយកអជ្ញា បណ្ណសម្រាប់វេបសាយ របស់ពួកគេក្នុងរយៈពេលកំណត់៧២ម៉ោង ដែលជាការឆ្លើយតបទៅនឹង គោលការណ៍ច្បាប់ឆ្នាំ២០១៩ ក្នុងគោលបំណងរឹតបន្តឹងការឃ្លាំមើល និងត្រួតពិនិត្យទៅលើបណ្តាញ ផ្សព្វផ្សាយក្នុងស្រុក ៕

ប្រែសម្រួល៖ស៊ុនលី

To Top