បរទេស៖យោងតាមការបញ្ជាក់ដោយអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅតួគីលោក Vasily Bodna កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះបានឲ្យដឹងថាប្រទេសតួគី បានឈានទៅដល់ការចាប់ឃាត់ នាវាដឹកទំនិញមួយគ្ រឿងរបស់ រុស្សី ក្រោយ រដ្ឋាភិបាល ក្រុងគៀវបានអះអាងថា វាមានការជាប់ពាក់ព័ន្ធទៅនឹងការដឹក ជញ្ជូនខុសច្បាប់នៃធញ្ញជាតិ របស់អ៊ុយក្រែន។
មន្ត្រីកាទូតជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា៖ ពួកយើងទទួលបានការ សហប្រតិបត្តិការយ៉ាងពេញទំហឹងពី សំណាក់រដ្ឋាភិបាលតួគី។
នាវានេះបច្ចុប្បន្នត្រូវបានឃាត់ ទុកដោយអជ្ញាធរគយនៃប្រទេសតួគី ហើយការសម្រេចចិត្តយ៉ាងណានឹងធ្វើ ឡើងនៅថ្ងៃចន្ទនេះ។
ការប្រកាសនេះបានធ្វើឡើងក្រោយពេល២ថ្ងៃ ប៉ុណ្ណោះ ដែលមន្ត្រីការទូតអ៊ុយក្រែន បានធ្វើការស្នើសុំអំពាវនាវ ឲ្យអជ្ញាធរតួគីក្នុងការ ជួយឃាត់ទុកនាវាដែល មានឈ្មោះថា Zhibek Zholy និងបានចោទប្រកាន់ថា នាវានេះ បានធ្វើការលួចយក ផលិតផលកសិកម្ម មួយចំនួនធំរបស់អ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
