ព័ត៌មានអន្តរជាតិ

អភិបាលតំបន់ Kaliningradថា រុស្ស៊ីអាចបំផ្លាញសេដ្ឋកិច្ច ពាក់កណ្តាលរបស់ លីទុយអានី

បរទេស៖ អភិបាលតំបន់ Kaliningrad បាននិយាយថា ទីក្រុងមូស្គូអាចកាត់បន្ថយពាក់កណ្តាល នៃសេដ្ឋកិច្ចរបស់ប្រទេសលីទុយអានី ជាការឆ្លើយតបទៅនឹងការ បិទផ្លូវពាណិជ្ជកម្មមួយផ្នែកនៃតំបន់ Kaliningrad នៃប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលតំបន់ Kaliningrad លោក Anton Alikhanov បានប្រាប់កាសែតរុស្ស៊ី Vedomosti នៅថ្ងៃចន្ទថា “វិស័យដឹកជញ្ជូននៃរដ្ឋបាល់ទិក (លីទុយអានី) អាចនឹងត្រូវបំផ្លាញ ប្រសិនបើរុស្ស៊ីអនុវត្តការប្រឆាំង ទណ្ឌកម្មលើទំនិញចូល និងចេញពីរដ្ឋបាល់ទិកមួយនេះ” ។

លោកបាននិយាយថា «រុស្ស៊ីអាចធ្វើឲ្យពាក់កណ្តាលនៃ សេដ្ឋកិច្ចលីទុយអានីបាត់ខ្លួន។ មានការចាប់អារម្មណ៍មួយដែលលីទុយអានី មិនយល់ថាតំបន់ Kaliningrad គឺជាផ្នែកមួយនៃប្រទេសរុស្ស៊ី ហើយថាយើងមាននរណាម្នាក់មកជួយសង្គ្រោះ។ យើងមិននៅតែម្នាក់ឯង ក្នុងការប្រឈមមុខនឹងបញ្ហានោះទេ»។

ផ្ទាំងពាណិជ្ជកម្ម

តំបន់ Kaliningrad គឺជាតំបន់តូចមួយរបស់រុស្ស៊ី ដែលស្ថិតនៅចន្លោះប្រទេសលីទុយអានី និងប៉ូឡូញ ដែលជាសមាជិកសហភាពអឺរ៉ុបទាំងពីរ។

កាលពីខែមុន ទីក្រុង Vilnius បានហាមឃាត់ការដឹកជញ្ជូន ទំនិញមួយចំនួនរវាងតំបន់ និងតំបន់ផ្សេងទៀតនៃប្រទេសរុស្ស៊ី ដោយលើកឡើងពីការដាក់ទណ្ឌកម្មរបស់ EU លើទីក្រុងម៉ូស្គូ ជុំវិញយុទ្ធនាការយោធា របស់ខ្លួននៅអ៊ុយក្រែន។ រុស្ស៊ីបាននិយាយថា ទង្វើនេះគឺខុសច្បាប់ក្រោមច្បាប់អន្តរជាតិ ហើយបានសន្យាថា នឹងសងសឹកវិញផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top