ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ធ្វើបច្ចុប្បន្នភាពអំពីការ ខាតបង់របស់អ៊ុយក្រែន ប្រាប់លោក ពូទីន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergey Shoigu បាននិយាយកាលពីថ្ងៃចន្ទ ខណៈពេលកំពុងផ្តល់ព័ត៌មានថ្មីៗ អំពីជម្លោះជាមួយអ៊ុយក្រែន ដល់លោកប្រធានាធិបតី Vladimir Putinថា ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ អ៊ុយក្រែនបានបាត់បង់ទាហានជិត ៥ ៥០០នាក់ ក្នុងនោះមានជាង ២ ០០០នាក់ ត្រូវបានសម្លាប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sergey Shoigu បានធ្វើរបាយការណ៍ទីពីររបស់គាត់ ទៅកាន់មេដឹកនាំរុស្ស៊ីក្នុងរយៈពេលជាច្រើនថ្ងៃ។ កាលពីថ្ងៃអាទិត្យ លោកបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ី និងសម្ព័ន្ធមិត្តបានកាន់កាប់ពេញលេញ លើទឹកដីដែលរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិត Lugansk អះអាងថាជាកម្មសិទ្ធិរបស់ខ្លួន បន្ទាប់ពីដណ្តើមបានទីក្រុង Lisichansk។ របាយការណ៍ដែលបាន ប្រគល់ជូនដោយផ្ទាល់ បានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីលទ្ធផលនៃប្រតិបត្តិការ។

យោងតាមលោក Shoigu កងទ័ពអ៊ុយក្រែនបានគាំទ្រថាមានអ្នកស្លាប់ និងរបួសចំនួន 5 469 នាក់ក្នុងរយៈពេល ពីរសប្តាហ៍ចុងក្រោយនេះ រួមទាំងអ្នកស្លាប់ចំនួន 2,218 នាក់។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានរាយការណ៍ថា ការប្រយុទ្ធគ្នានេះក៏ធ្វើឱ្យទីក្រុងគៀវ ខាតបង់នូវផ្នែករឹងដ៏ច្រើនផងដែរ រួមទាំងយន្តហោះចម្បាំងចំនួន 12 គ្រឿង ប្រព័ន្ធកាំជ្រួចការពារដែនអាកាស រយៈចម្ងាយឆ្ងាយចំនួន 6 គ្រឿង កាំជ្រួចរ៉ុក្កែតចំនួន 97 គ្រឿង និងរថក្រោះជិត 200 គ្រឿង និងគ្រឿងសឹកផ្សេងៗទៀត។

លោកបាននិយាយថា ទាហានអ៊ុយក្រែនបានបោះបង់ចោល អាវុធមួយចំនួននៅក្នុងទីក្រុង Lisichansk រួមទាំងរថយន្តជិត 40 គ្រឿងផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top