ព័ត៌មានអន្តរជាតិ

អាមេរិក សាកល្បងអាវុធឡាស៊ែរ មហាប្រល័យលើ យន្តហោះ ចម្បាំង របស់ខ្លួន

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុត ទាំងបីនៅលើពិភពលោកគឺ Boeing, Lockheed Martin, និង Grumman Northrop ត្រូវបានចុះកិច្ចសន្យា ដោយសហរដ្ឋអាមេរិក ដើម្បីបង្កើតឡាស៊ែរ ទំនើបបំផុត ដែលមិនធ្លាប់មាន!

កិច្ចសន្យានេះផ្តោតជាសំខាន់ ជុំវិញឡាស៊ែរ ដែលអាចដាក់នៅលើយន្តហោះចម្បាំង ប៉ុន្តែកំណែផ្អែកលើដី និងសមុទ្រ ក៏ត្រូវបានបង្កើតឡើងផងដែរ។ ឥឡូវនេះ ការធ្វើតេស្តបានចាប់ផ្តើមហើយ លទ្ធផល គឺពិតជាអស្ចារ្យណាស់ !

ផ្ទាំងពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ ប្រទេសផ្សេងទៀត មិនត្រូវទុកចោលនោះទេ ព្រោះថាពួកគេបានឆ្ពោះ ទៅមុខជាមួយនឹងការវិវឌ្ឍន៍ ដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេ។ ជាក់ស្តែង ប្រទេសជប៉ុន អេស្ប៉ាញ និងកាណាដា ក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Lockheed Martin ដើម្បីអភិវឌ្ឍអាវុធឡាស៊ែរ របស់ពួកគេផងដែរ ។

ដូច្នេះហើយ ការប្រណាំងប្រជែង ទៅកាន់អាវុធឡាស៊ែរ ដែលដឹកនាំដោយថាមពលដ៍សាហាវបំផុត កំពុងដំណើរការហើយ! ដូច្នេះនៅក្នុងវីដេអូនេះ យើងនឹងពិនិត្យមើលពីរបៀបដែល ៦០ឆ្នាំ នៃការស្រាវជ្រាវចុងក្រោយត្រូវបានបញ្ចូលគ្នា ដើម្បីអភិវឌ្ឍអាវុធ នាពេលអនាគត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top