ព័ត៌មានអន្តរជាតិ

អេស្ប៉ាញ រឹបអូស បានដ្រូនក្រោមទឹក ដែលផលិតឡើង ដើម្បីដឹកគ្រឿងញៀន ពីប្រទេសម៉ារ៉ុក

បរទេស ៖ អេស្ប៉ាញ បានរឹបអូស យាន្ដដ្រូនក្រោមទឹក ចំនួន ៣គ្រឿង ដែលមានសមត្ថភាព ដឹកជញ្ជូនគ្រឿងញៀន ក្នុងបរិមាណដ៏ច្រើនពីប្រទេសម៉ារ៉ុក ទៅកាន់ប្រទេសអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។

ប៉ូលិសអេស្ប៉ាញបានឲ្យដឹងថា ពួកគេបានរឹបអូសដ្រូនក្រោមទឹក និងបំបែកក្រុមមួយ ដែលត្រូវបានគេជឿថា ផលិតពួកវានេះ។ ប៉ូលិសបានឲ្យដឹងថា មនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួននៅ ក្នុងប្រទេសអេស្ប៉ាញ។

ប៉ូលិសបានឲ្យដឹងថា “ដ្រូនក្រោមទឹកចំនួន ៣គ្រឿង ដែលពីរគ្រឿងកំពុងត្រូវបានសាងសង់ និងមួយដែលត្រូវ បានសាងសង់រួចរាល់ នឹងត្រូវបញ្ជូនទៅឱ្យអ្នកជួញដូរគ្រឿងញៀន ជនជាតិបារាំង ដើម្បីដឹកជញ្ជូនកូកាអ៊ីន ក្នុងបរិមាណដ៏ច្រើន” ។

ដ្រូននីមួយៗមានសមត្ថភាពផ្ទុកផលិតផល ២០០គីឡូក្រាម។ ប៉ូលីសបានឲ្យដឹងថា វាគឺជាលើកទីមួយហើយ ដែលពួកគេបានរឹបអូសឧបករណ៍បែបនេះ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាដ្រូនក្រោមទឹកគ្មានមនុស្សបើក។

ផ្ទាំងពាណិជ្ជកម្ម

កម្លាំងសមត្ថកិច្ចបានឲ្យដឹងទៀតថា “ឧបករណ៍ទាំងនេះអាចអនុញ្ញាត ឱ្យឈ្មួញជួញដូរគ្រឿងញៀន ដឹកជញ្ជូនបរិមាណដ៏ច្រើន នៃគ្រឿងញៀនពីចម្ងាយឆ្លង កាត់ច្រកសមុទ្រ Gibraltar” ។

ក្រុមក្មេងទំនើងនេះក៏បានផលិតយន្តហោះគ្មាន មនុស្សបើកផងដែរ ដោយប៉ូលិសបានរឹបអូសយកដ្រូន ក្រោមទឹកជាច្រើនគ្រឿង ដែលមានម៉ូតូចំនួន ១២គ្រឿង និងចម្ងាយ ៣០ គីឡូម៉ែត្រ ដែលលើសពីគ្រប់គ្រាន់ ដើម្បីឆ្លងកាត់ច្រកសមុទ្រ ១៥គីឡូម៉ែត្រ រវាងប្រទេសអេស្ប៉ាញ និងម៉ារ៉ុក។

ក្រុមក្មេងទំនើងនេះ ក៏បានបង្កើតបាតុករ ក្លែងក្លាយចូលក្នុងយានជំនិះ ដើម្បី ដឹកជញ្ជូនគ្រឿងញៀន ។ ប៉ូលិសបានឲ្យដឹងទៀតថា អតិថិជនរបស់ពួកគេរួម មានក្រុមឧក្រិដ្ឋជន នៅក្នុងប្រទេសដាណឺម៉ាក បារាំង អ៊ីតាលី និងអេស្ប៉ាញ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top