បរទេស៖ យោងតាមការសិក្សាស្រាវជ្រាវមួយ ដោយអង្គការសហប្រជាជាតិ ឬហៅកាត់ថាយូអិន បានរកឃើញថា ព្រំដែនដែលមានចំងាយ ២០០០គីឡូម៉ែត្រ រវាងអាមេរិក និងមិកស៊ិកូគឺជាបន្ទាត់ព្រំដែន ដែលមានករណីអ្នកធ្វើអន្តោប្រវេស បាត់បង់ជីវិត ច្រើនជាងគេបំផុត ធៀបទៅនឹងករណី នៅតាមបណ្តាប្រទេសផ្សេងទៀត។
របាយការណ៍ដែលយូអិន បានប្រកាសកាលពីថ្ងៃពុធម្សិលមិញ បានឲ្យឃើញថាជនអន្តោប្រវេស ចំនួនប្រមាណជា៧២៨នាក់ បានបាត់បង់ជីវិតឬបាត់ខ្លួន គិតត្រឹមកាលពីឆ្នាំ២០២១ កន្លងទៅមកប៉ុណ្ណោះ ពោលគឺស្ថិតនៅក្នុងអត្រាកើនឡើង ដល់ទៅ៥០ភាគរយ។
អជ្ញាធរក្នុងតំបន់និយាយថា៖ ចំនួននៃអ្នកបាត់បង់ជីវិត នៅព្រំដែនអាមេរិកនិងមិកស៊ិកូ កាលពីឆ្នាំទៅមានចំនួនកើនឡើងខ្ពស់ខ្លាំង ជាងឆ្នាំណាណាទាំងអស់ និងមុនកូវីដក្តីហើយចំនួនពិតប្រាកដ គឺនៅតែមិនទាន់ច្បាស់លាស់នោះទេ ដោយសារតែការប្រមូលទិន្នន័យ អាចជួបនឹងបញ្ហាប្រឈមមួយចំនួន៕ ប្រែសម្រួល៖ស៊ុនលី
