ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ឈាមរបស់លោក Walker ធ្វើឱ្យ “មនុស្សទាំងអស់ មានភាពស្មើគ្នា តាំងពីកើតមក” ដែលមានចែងក្នុងចក្តីប្រកាស ឯករាជ្យដូចជាត្លុកកំប្លែង!

ពាក្យថា “ខ្ញុំមិនអាចដកដង្ហើមបាន” របស់លោកFloyd ដែលជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ កាលពីជាង ២ ឆ្នាំមុន នៅតែដិតជាប់ក្នុងត្រចៀក របស់យើង ហើយការអនុវត្តច្បាប់ ដោយហិង្សារបស់ប៉ូលីសអាមេរិក ចំពោះជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក បានបន្ថែមកំណត់ត្រាថ្មីទៀត។

នៅថ្ងៃទី៣ខែកក្កដា តាមម៉ោងក្នុងតំបន់ ភាគីប៉ូលីសទីក្រុង Akron រដ្ឋ Ohio បានចេញផ្សាយវីដេអូ ស្តីពីបុរសជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក Jayland Walker ត្រូវបានប៉ូលីសបាញ់សម្លាប់ កាលពីប៉ុន្មានថ្ងៃមុន។ ប៉ូលីសចំនួន ៨នាក់ បានបាញ់ជាបន្តបន្ទាប់ ខណៈពេលដែលកំពុងដេញតាម លោកWalker ដែលបានលោតចេញពីឡាន ក្នុងអំឡុងពេលត្រួតពិនិត្យ ចរាចរណ៍មួយលើក “ទិន្នភាពគួរឱ្យរន្ធត់” ។ ប៉ូលីសក្នុងតំបន់បាន និយាយថា ប៉ូលីសចំនួន៨នាក់ បានបាញ់ជាង ៩០ គ្រាប់ ហើយពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថាលើខ្លួន លោក Walker មានស្នាមរបួសប្រហែល ៦០ កន្លែង។

មុនពេលថ្ងៃបុណក្យឯករាជ្យជាតិអាមេរិក នៅថ្ងៃទី៤ខែកក្កដាជិតចូលមកដល់ ឈាមរបស់លោក Walker បានធ្វើឱ្យក្រុមមូលដ្ឋានបង្កើត សហរដ្ឋអាមេរិកដែលថា “មនុស្សទាំងអស់មានភាពស្មើគ្នា តាំងពីកើតមក” ដែលមានចែងក្នុង “សេចក្តីប្រកាសឯករាជ្យ” ដូចជាត្លុកកំប្លែងមួយ ។ កាសែត “the Boston Globe”អាមេរិកបានរិះគន់ថា “ថ្ងៃទី ៤ ខែកក្កដាឆ្នាំនេះ (ថ្ងៃបុណ្យឯករាជ្យ) គឺបន្ទាប់ពីខែមិថុនាដ៏ច្របូកច្របល់ តើមានអ្វីគួរអបអរសាទរទៅ ?” បច្ចុប្បន្ននេះ មានបាតុកម្មជាច្រើន បានធ្វើឡើងនៅទីក្រុង Akron ដើម្បីតវ៉ាប្រឆាំងនឹងការអនុវត្តច្បាប់ ដោយហិង្សារបស់ប៉ូលីស ហើយរដ្ឋបាលក្នុងតំបន់ដក៏លុបចោល សកម្មភាពអបអរសាទរ ថ្ងៃបុណ្យឯករាជ្យផងដែរ។

តាមទិន្នន័យស្ថិតិរបស់វេបសាយ “ផែនទីអំពើហិង្សាប៉ូលីស” បង្ហាញឱ្យឃើញថា ចាប់តាំងពីឆ្នាំ ២០២០ រហូតដល់ពេលនេះ មានមនុស្សចំនួន ២៥៦៣ នាក់ត្រូវបានសម្លាប់ ដោយការអនុវត្តច្បាប់ របស់ប៉ូលីសអាមេរិក ក្នុងនោះ មានជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ចំនួន៥៦៥នាក់ ដែលមានចំនួនលើស ពី២២ភាគរយ ។ តាំងពីចូលឆ្នាំនេះរៀងមក បានមានជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិកចំនួន ៤៩ នាក់ត្រូវបានបាញ់សម្លាប់ ដោយប៉ូលីស។ វេបសាយនេះនៅបង្ហាញផងដែរថា នៅប្រទេសអាមេរិក លទ្ធភាពដែលជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ត្រូវបានសម្លាប់ដោយប៉ូលីស គឺច្រើនជាងជនជាតិស្បែកស ២.៩ដង។

មិនត្រឹមតេការអនុវត្តច្បាប់ ដោយហិង្សាប៉ុណ្ណោះទេ ការរើសអើងពូជសាសន៍ជាប្រព័ន្ធបែបអាមេរិក បានចាក់ឫសគល់ក្នុងគ្រប់ផ្នែក នៃសង្គមអាមេរិករួចហើយ។ ការរើស អើងនិងការគាបសង្កត់ដែលមាន នៅពាសវាលពាសកាល ធ្វើឱ្យជនជាតិភាគតិចអាមេរិក “មិនអាចដកដង្ហើមបាន”។ នៅពីក្រោយរឿងនេះ មិនត្រឹមតែមានកត្តាប្រវត្តិឧក្រិដ្ឋកម្ម នៃទាសភាព រចនាសម្ព័នជនជាតិដែលតម្កល់ទុក ជនជាតិស្បែកស ជាអាទិភាពនិងបរិយាកាសសង្គម ជាដើមប៉ុណ្ណោះទេ ថែមទាំងក៏មានទំនាក់ទំនង ជាមួយអ្នកនយោបាយ អាមេរិកដែលជាប់រវល់ ក្នុងជម្លោះបក្សពួក និងបរាជ័យក្នុងអភិបាលកិច្ចទៀតផង។

លោក Biden ប្រធានាធិបតីអាមេរិក ធ្លាប់បានថ្លែងថា “ការរើសអើងពូជសាសន៍ជាប្រព័ន្ធ គឺជាស្នាមប្រឡាក់នៅលើព្រលឹងអាមេរិក” ។ គិតមកទល់សព្វថ្ងៃនេះ ស្នាមប្រឡាក់លើព្រលឹងនេះ មិនគ្រាន់តែមិនត្រូវបាន លុបចោលប៉ុណ្ណោះទេ ថែមទាំងបែរជាកាន់តែធ្ងន់ធ្ងរទៀត។ ពាក្យស្លោកស្អាតៗ ដែលអ្នកនយោបាយអាមេរិក គេហៅថា “ស្មើរភាពគ្នា” និង “បរិយាប័ន្ន”ជាដើម មិនអាចបិទបាំងបាន នូវទង្វើដ៏អាក្រក់របស់ “អ្នកការពារសិទ្ធិមនុស្ស” នោះទេជាយូរមកហើយ។ នៅថ្ងៃទី ៤ ខែកក្កដា ប្រឈមនឹងសហរដ្ឋអាមេរិក ដែលងាយនឹងកើតមានអំពើហិង្សា ការបែកបាក់ជាតិសាសន៍ និងមានមនោសញ្ចេតនាអន់ចិត្ត យើងមិនដឹងទេថា តើអ្នកនយោបាយអាមេរិក នឹងឆ្លើយតបយ៉ាងណា ចំពោះការរំពឹងទុក របស់ស្ថាបនិកអាមេរិក កាលពីជាង ២០០ ឆ្នាំមុន ? អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top