ព័ត៌មានអន្តរជាតិ

រុស្ស៊ី ដំណើរការកម្មវិធី សេវាកម្មរហ័ស ផ្តល់សញ្ជាតិ ឲ្យពលរដ្ឋអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា នៅពេលនេះទាំងពលរដ្ឋអ៊ុយក្រែន និងពលរដ្ឋដែលរស់នៅ ក្នុងតំបន់ Donbass ទាំងពីររដ្ឋ នឹងអាចទទួលសេវាកម្មរហ័ស ចេញពីកម្មវិធីផ្តល់សញ្ជាតិ សាមញ្ញ របស់ប្រទេសរុស្ស៊ី។

យោងតាមអនុក្រិតថ្មី របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ពលរដ្ឋអ៊ុយក្រែន ទាំងឡាយអាចធ្វើការស្នើសុំ ចូលសញ្ជាតិតាមរយៈ កម្មវិធីផ្តល់សេវារហ័ស និងសាមញ្ញទទួលយក សញ្ជាតិរុស្ស៊ី ហើយព្រមទាំងពលរដ្ឋ ដែលមិនទាន់មានសញ្ជាតិ និងពលរដ្ឋរស់នៅក្នុងរដ្ឋទាំងពីរ របស់ Donbass ផងដែរ។

ក្នុងនោះកម្មវិធី បានបញ្ជាក់ដែរថា ពលរដ្ឋអ៊ុយក្រែនទាំងឡាយ នឹងអាចដាក់ពាក្យស្នើសុំ ឯកសារចាំបាច់ទាំងអស់ ដើម្បីអាចរស់នៅក្នុងប្រទេសរុស្ស៊ី រហូតដល់៥ឆ្នាំផងដែរ ដើម្បីស្វែងរកប្រភពចំណូល និងដើម្បីធ្វើការសិក្សា ភាសានៅទីនេះ។

គួរឲ្យដឹងដែរថា គិតត្រឹមកាលពីខែកុម្ភៈ កន្លងមកពលរដ្ឋអ៊ុយក្រែន ប្រមាណជា៩៥០០០០នាក់ ដែលបានដាក់ពាក្យស្នើសុំ ចូលសញ្ជាតិរុស្ស៊ី ប៉ុន្តែក្នុងនោះមកដល់ពេលនេះ ពលរដ្ឋត្រឹមតែ ៧៧០០០០០នាក់
ប៉ុណ្ណោះ ដែលទទួលបានសិទ្ធនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top