ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត របស់រុស្ស៊ី មកលើតំបន់ភាគខាងកើត កើនដល់៣០នាក់

អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី ដែលបានវាយប្រហារ ប្លុកផ្ទះល្វែងមួយកន្លែង នៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីចុងសប្តាហ៍ បានកើនឡើងដល់ ៣០នាក់ហើយ កាលពីថ្ងៃចន្ទ ខណៈដែលក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកអ្នកនៅ រស់រានមានជីវិត នៅក្នុងអគារបាក់បែក ។

ឥដ្ឋដោយឥដ្ឋ ក្រុមអ្នកជួយសង្គ្រោះ បានរើសតាមគំនរបាក់បែកដ៏ធំមួយ ដែលនៅសេសសល់ ពីការបាក់រលំអគារកម្ពស់៥ជាន់ បានវាយប្រហារ កាលពីល្ងាចថ្ងៃសៅរ៍ ក្នុងទីប្រជុំជន Chasiv Yar ក្នុងខេត្ត Donetsk ។

អ្នកយកព័ត៌មាន Reuters ម្នាក់បានឃើញក្រុមអ្នកជួយសង្គ្រោះ លើកអ្នកនៅរស់រានមានជីវិត ពីអគារបាក់បែក ហើយដឹកសាកសព មនុស្ស២នាក់ដាក់ក្នុងថង់ស ។ ទាហានក៏បានជួយសង្គ្រោះផងដែរ។

សេវាសង្គ្រោះបន្ទាន់ របស់រដ្ឋបានឲ្យដឹងថា មនុស្ស៩នាក់ ត្រូវបានជួយសង្គ្រោះ មកទល់ពេលនេះ ។

ផ្ទាំងពាណិជ្ជកម្ម

លោក Kyrylo Tymoshenko អនុប្រធានការិយាល័យ ប្រធានាធិបតីបានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ បានសម្អាត៦៥ ភាគរយនៃកម្ទេចកម្ទី ដែលមានទម្ងន់ប្រហែល ១៧០តោន នៅព្រឹកព្រលឹមថ្ងៃចន្ទ ។

រុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ក្នុងអ្វីដែលខ្លួនហៅថា ប្រតិបត្តិការយោធាពិសេស បដិសេធការកំណត់គោលដៅជនស៊ីវិល ។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃចន្ទថា “អាវុធដែលមានមូលដ្ឋានលើដីដែលមានភាពជាក់លាក់ខ្ពស់ … បានបំផ្លាញចំណុចដាក់ពង្រាយបណ្តោះអាសន្ន” នៃអង្គភាពការពារទឹកដីអ៊ុយក្រែននៅ Chasiv Yar ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top