ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក ជំរុញឱ្យឲ្យអាមេរិក ធ្វើមានប្រក្រតីភាព នៃជនចំណាក ស្រុករបស់ខ្លួន

ម៉ិកស៊ីកូ ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃសុក្របានសង្កត់ធ្ងន់ លើតម្រូវការ សម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យមានស្ថានភាព ប្រក្រតី នៃជនចំណាកស្រុកម៉ិកស៊ិក ដែលបានធ្វើការនៅសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំ ។

បន្ទាប់ពីកិច្ចប្រជុំ របស់លោកជាមួយប្រធានាធិបតី អាមេរិកលោក ចូ បៃដិន នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ លោក Lopez Obrador បានអះអាងម្តងទៀតនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោកថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងកិច្ចប្រជុំថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការចេញទិដ្ឋាការការងារ បណ្តោះអាសន្នបន្ថែមទៀត សម្រាប់ជនចំណាកស្រុកម៉ិកស៊ិក និងអាមេរិកកណ្តាល ប៉ុន្តែបានធ្វើមិនបញ្ជាក់ពី តួលេខច្បាស់លាស់នោះទេ ។

លោក Lopez Obrador បានប្រាប់អ្នកសារព័ត៌មាន នៅវិមានជាតិក្នុងទីក្រុងម៉ិកស៊ិកថា “វឌ្ឍនភាពត្រូវបានធ្វើឡើង ទាក់ទងនឹងការកើនឡើង នៃទិដ្ឋាការការងារ បណ្តោះអាសន្ន ហើយខ្ញុំបានលើកឡើង ពីតម្រូវការក្នុងការធ្វើឱ្យមានភាពទៀង ទាត់ដល់ប្រជាជនម៉ិកស៊ិក ដែលបានធ្វើការ នៅសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំ” ។

លោក Lopez Obrador បានបន្ដថា លោកបានប្រាប់ប្រធានាធិបតី អាមេរិកលោក បៃដិន ថា “យើងមិនត្រូវបន្តគោល នយោបាយដដែល លើបញ្ហាអន្តោប្រវេសន៍” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ច្បាប់កំណែទម្រង់អន្តោប្រវេសន៍ ដែលដាក់ចេញដោយរដ្ឋបាល លោក បៃដិន ប៉ុន្តែជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិក មានគោលបំណងធ្វើឱ្យស្ថានភាព នៃជនចំណាកស្រុកគ្មានឯកសារ ប្រមាណ ១១លាននាក់ នៅក្នុងសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top