ព័ត៌មានអន្តរជាតិ

សមាជិកណាតូ និងសហភាពអឺរ៉ុប កំពុងស្វែងរកការបង្កើត យន្តការ តាមដានអាវុធ ឱ្យយោធាអ៊ុយក្រែន

បរទេស៖ រដ្ឋាភិបាលកាណាដា មិនចូលរួមក្នុងកិច្ចពិភាក្សា របស់អង្គការណាតូ លើការតាមដានការដឹកជញ្ជូនអាវុធទៅអ៊ុយក្រែននោះទេ ហើយយោងតាមរបាយការណ៍ មួយ របស់កាសែត Ottawa Citizen កាលពីថ្ងៃចន្ទ កាណាដា “មិនដឹង” ថា តើការប្រគល់អាវុធ របស់ខ្លួនទៅឱ្យ កងកម្លាំងរបស់ទីក្រុងគៀវ ពិតជាបានបញ្ចប់ទៅណានោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីលោកខាងលិចដែលមិនបញ្ចេញឈ្មោះបានប្រាប់កាសែត Financial Times កាលពីសប្តាហ៍មុនថា សមាជិកណាតូ និង សហភាពអឺរ៉ុបជាច្រើន កំពុងស្វែងរកការបង្កើតយន្តការ តាមដានអាវុធដើម្បីការពារអាវុធ ដែលចងសម្រាប់យោធាអ៊ុយក្រែន ពីការបញ្ចប់ទីផ្សារងងឹត។ នេះបើតាមអ្នកនាំពាក្យយោធាកាណាដា លោក Dan Le Bouthillier បានប្រាប់កាសែតOttawa Citizen កាលពីថ្ងៃចន្ទ ។

ប្រភពការពារជាតិជាច្រើន បានប្រាប់កាសែតថា កាណាដា បច្ចុប្បន្នមិនទាន់ដឹងថា ជំនួយយោធាដែលខ្លួនបានបញ្ជូន ទៅអ៊ុយក្រែនបានបញ្ចប់ ទៅណានោះទេ។

សូមជម្រាបថា ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការ យោធា របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈមក ប្រទេសកាណាដា បានផ្តល់ឱ្យយោធា របស់លោក Vladimir Zelensky នូវអាវុធដែលមានតម្លៃ ៣៨៦ លានដុល្លារ រួមទាំងមីស៊ីលប្រឆាំងរថក្រោះ កាំភ្លើងវែង កាំភ្លើងត្បាល់ គ្រាប់បែកដៃ និងរថពាសដែក៕
ប្រែសម្រួលៈ ណៃ តុលា

To Top