ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំងដាច់ខាត ចំពោះផែនការ ទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ទៅកានលកោះតៃវ៉ាន់

ប៉េកាំង៖ អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន កាលពីថ្ងៃអង្គារបានសម្តែងការ ប្រឆាំងយ៉ាងខ្លាំង ចំពោះផែនការរបស់ប្រធានសភា តំណាងរាស្រ្តសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ក្នុងដំណើរទស្សនកិច្ចទៅកាន់ កោះតៃវ៉ាន់របស់ប្រទេសចិន។

លោក Zhu Fenglian អ្នកនាំពាក្យបានឲ្យដឹងថា “យើងប្រឆាំងយ៉ាងដាច់អហង្ការ នូវការផ្លាស់ប្តូរផ្លូវការណាមួយ រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់” ដោយបន្ថែមថា ការអត្ថាធិប្បាយ និងទង្វើញុះញង់ម្តងហើយម្តងទៀត របស់សមាជិកសភាអាមេរិក មួយចំនួននាពេលថ្មីៗនេះ គឺគ្មានអ្វីក្រៅពីការប៉ុនប៉ងរារាំង ដំណើរការបង្រួបបង្រួមរបស់ចិន។

លោក Zhu បានជំរុញសមាជិកសភាពាក់ព័ន្ធ របស់សហរដ្ឋអាមេរិកឱ្យយល់ពី ភាពរសើបខ្ពស់នៃសំណួរតៃវ៉ាន់ បញ្ឈប់ការបង្កហេតុ និងបដិសេធមិនផ្តល់ការគាំទ្រណាមួយ ដល់ក្រុមបំបែកខ្លួនដែលតស៊ូមតិ “ឯករាជ្យភាពតៃវ៉ាន់” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top