ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងបញ្ជូនអាវុធជាច្រើនទៀត ទៅឲ្យអ៊ុយក្រែន

បរទេស៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រីការពារជាតិ អង់គ្លេស លោក Ben Wallace ដែលបានថ្លែងប្រាប់ទៅកាន់ សភាជាតិ​កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា អង់គ្លេសនឹងធ្វើការបញ្ជូនអាវុធ ប្រឆាំងរថក្រោះ ដ្រូន កាំភ្លើងធំ និងគ្រាប់រំសេវ រាប់ពាន់គ្រាប់ទៀតទៅឲ្យ អ៊ុយក្រែន។

ប្រភពអះអាងដដែល បានបញ្ជាក់ទៀតថា កាំភ្លើងធំប្រភេទ M109 ចំនួន២០គ្រឿង និងកាំភ្លើងធំប្រភេទ L119 ចំនួន២៦គ្រឿងព្រមទាំង ប្រព័ន្ធចាប់ផែនទីមួយចំនួន និងគ្រាប់កាំភ្លើងធំ ប្រមាណជា៥០០០០គ្រាប់ នឹងត្រូវប្រគល់ឲ្យអ៊ុយក្រែន។

ក្នុងនោះអង់គ្លេស ក៏នឹងបញ្ជូនអាវុធប្រឆាំង រថក្រោះសរុប១៦០០ ព្រមទាំងយន្តដ្រូន ជាច្រើននិងក៏ដួចជាអាវុធ ដែលប្រើប្រាស់ ធ្វើជាដ្រូនអត្តឃាតឬSuicide Drone ផង។

លោក Wallace បានបន្តថាការបញ្ជូនអាវុធទាំងនេះ នឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ ហើយការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី អង់គ្លេសលោក Boris Johnson ដែលទើបតែបានចាកចេញពីតំណែង ធ្លាប់បានប្រកាសហើយថា នឹងផ្តល់ជំនួយយោធា ប្រមាណជា១ពាន់លានផោន ដល់អ៊ុយក្រែន និងដែលបានធ្វើឲ្យជំនួយ សរុបរបស់អង់គ្លេស មានដល់២,៣ពាន់លានផោន រួចមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top