ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ក្លាយជាប្រទេស​ មានកម្លាំងការពារខ្លាំងបំផុត របស់ណាតូ ក្នុងតំបន់អឺរ៉ុប

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសប៉ូឡូញលោក Mariusz Blaszczak កាលពីថ្ងៃអាទិត្យ ម្សិលមិញ ជា មួយនឹងក្រុមអ្នកកាសែត បានធ្វើការលើកឡើងថា មកដល់ពេលនេះប៉ូឡូញ បានបង្កើតបានជាកងកម្លាំង
ការពារដ៏មានថាមពលមួយក្នុង ចំណោមសមាជិកអឺរ៉ុប នៃអង្គការណាតូទាំងអស់។

មន្ត្រីរូបនេះបានបញ្ចាក់ទៀតថាយោធារ បស់ប៉ូឡូញ គួរតែមានទំហំធំសមល្ម មកនិងកម្លាំងខ្លាំងល្មមក្នុងការ ប្រយុទ្ធប្រឆាំង ទៅនឹងសត្រូវនិងការឈ្លានពាន ទាំងឡាយណាហើយ ក្នុងនោះលោកសង្កត់ធ្ងន់ថា ក្រៅតែពីរុស្សីហើយនោះ បេឡារូសក៏ជាប្រទេស ដែលគួរឲ្យត្រូវប្រុងប្រយ័ត្នផងដែរ។

គួរឲ្យដឹងដែរថា យោងតាមការចេញផ្សាយដដែលនេះ ដោយកាសែត Sieci បានឲ្យដឹងដែរថាពេលនេះ មហិច្ឆិតារបស់ប៉ូឡូញ គឺអាចធ្វើឲ្យយោធារបស់ខ្លួនមានកម្លាំង ប្រហាក់ប្រហែលទៅនឹងប្រទេសអាល្លឺម៉ង់ ខណៈដែលកាលពីដើមឆ្នាំកន្លងអធិកាបតីអាល្លឺម៉ង់ ធ្លាប់បានធ្វើការប្តេជ្ញាចិត្តថា នឹងធ្វើឲ្យអាល្លឺម៉ង់ ក្លាយជាប្រទេស មានកម្លាំងការពារខ្លាំង ជាងគេរបស់ណាតូ៕

ប្រែសម្រួល៖ស៊ុនលី

To Top