ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក និងប្រទេសដទៃទៀត ថ្កោលទោសមីយ៉ាន់ម៉ា ចំពោះការប្រហារជីវិត សកម្មជន គាំទ្រលទ្ធិប្រធិបតេយ្យ

តូក្យូ ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រជាជាតិផ្សេងទៀត បានថ្កោលទោសមីយ៉ាន់ម៉ា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយ នៅថ្ងៃអង្គារនេះនៅទីក្រុងតូក្យូ បន្ទាប់ពីរដ្ឋាភិបាល យោធាមីយ៉ាន់ម៉ា បានប្រកាសពីការប្រហារ ជីវិតមនុស្ស ៤នាក់ រួមទាំងសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យពីរនាក់ផងដែរ ។

របបយោធាដែលបានឡើង កាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានប្រហារជីវិតលោក Phyo Zeyar Thaw អតីតសមាជិកសភា គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ លោក Kyaw Min Yu ដែលជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដ៏លេចធ្លោ ដែលត្រូវបានគេស្គាល់ ជាទូទៅថា លោក Jimmy និងឃាតក ដែលត្រូវបានចោទប្រកាន់ ពីរនាក់ផ្សេងទៀត។

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ និង តំណាងជាន់ខ្ពស់ របស់សហភាពអឺរ៉ុបបានឲ្យដឹងថា “ការប្រហារជីវិត របស់របបយោធាមីយ៉ាន់ម៉ា ទៅលើមេដឹកនាំគាំទ្រ លទ្ធិប្រជាធិបតេយ្យ និងក្រុមប្រឆាំង គឺជាអំពើហឹង្សា ដែលមិនអាចកាត់ថ្លៃបាន ដែលបង្ហាញពីការមិនយកចិត្តទុកដាក់ របស់របបនេះ ចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ” ។

អង្គការនេះបានបន្ដថា “យើងជំរុញឱ្យរបបនេះដោះលែងអ្នកដែលត្រូវបានឃុំឃាំង ដោយអយុត្តិធម៌ទាំងអស់ ផ្តល់សិទ្ធិចូលពន្ធនាគារពេញលេញ និងឯករាជ្យ” ខណៈដែលអំពាវនាវឱ្យរបបនេះ “បញ្ចប់ការប្រើប្រាស់អំពើហិង្សា គោរពឆន្ទៈរបស់ប្រជាជន និងស្តារមាគ៌ារបស់ប្រទេសឡើងវិញ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ” ។

សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយ ជាមួយប្រទេសអូស្ត្រាលី កាណាដា នូវែលសេឡង់ ន័រវែស កូរ៉េខាងត្បូង និងអង់គ្លេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

សាលាក្តីយោធារបស់ប្រទេសនេះ បានកាត់ទោសប្រហារជីវិតសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យទាំងពីរនាក់ កាលពីខែមករាពីបទជាប់ពាក់ព័ន្ធក្នុង “អំពើភេរវកម្ម” ដែលរួមមានឃាតកម្មពីរនាក់ ទៀតត្រូវបានគេរាយការណ៍ថា ជាប់ពាក់ព័ន្ធក្នុងការសម្លាប់ស្ត្រីម្នាក់ ដែលជាអ្នកផ្តល់ព័ត៌មានយោធា ដែលត្រូវបានចោទប្រកាន់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top