ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាមេរិក ស្លាប់ដោយសារទឹកជំនន់ បន្តកើនឡើងខ្លាំង

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com និងការបញ្ជាក់ដោយលោកអភិបាលក្រុង Kentucky លោក Andy Beshear កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា
គិតត្រឹមពេលនេះ មនុស្សប្រមាណជា៣០នាក់ បានបាត់បង់ជីវិតនិងរាប់រយនាក់ទៀត បន្តបាត់ខ្លួននៅឡើយដោយសារព្យុះភ្លៀងខ្លាំងបណ្តាទៅជាទឹកជំនន់។

លោកបន្តថា ចំនួននៃអ្នកស្លាប់អាចនឹង បន្តកើនឡើងខ្លាំងនៅក្នុងសប្តាហ៍នេះ ខណៈដែលជនរងគ្រោះ ជាច្រើននាក់ទៀតក្រៅពីចំនួន៣០នាក់ ដែលបានស្គាល់អត្តសញ្ញានោះ គឺមិនទាន់ត្រូវបានគេកំណត់ឃើញ អត្តសញ្ញាណនៅឡើយ។

នៅក្នុងតំបន់ទឹកភ្លើង បានលើកកំពស់ពី៨ទៅ ១០,៥អ៊ិញក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ ហើយវានឹងអាចបន្តកើតឡើងដល់ថ្ងៃទីពុធនិងថ្ងៃព្រហស្បតិ៍។ ហេតុការណ៍ទឹកជំនន់ដែលបង្កមកពីទឹកភ្លៀងលើកនេះ បានកើតឡើងភ្លាមៗ នៅពេលពលរដ្ឋភាគច្រើនកំពុងគេងលក់កណ្តាលយប់។

គិតមកដល់ពេលនេះ ផ្ទះពលរដ្ឋប្រមាណជា ១២០០០គ្រួសារនៅតែបន្តរស់នៅ ដោយគ្មានភ្លើងអគ្គិសនី ប្រើប្រាស់នៅឡើយពោលគឺមានរយៈពេល ៤ថ្ងៃមកហើយ គិតចាប់តាំងតែពីពេលដែលទឹកជំនន់ បានកើតឡើងហើយផ្ទះជាច្រើន រយខ្នងត្រូវបានបំផ្លាញឬមិនអាចរស់នៅបានឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top