ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា សង្រ្គាមនុយក្លេអ៊ែរ មិនអាចឈ្នះបានទេ ហើយមិនត្រូវធ្វើសង្គ្រាមឡើយ ។
លោក ពូទីន បានថ្លែងនៅក្នុងសារស្វាគមន៍មួយថា “យើងឈរលើសន្តិសុខស្មើគ្នា និងមិនអាចបំបែកបានសម្រាប់សមាជិកទាំងអស់នៃសហគមន៍ពិភពលោក” លោក ពូទីន បានថ្លែងនៅក្នុងសារស្វាគមន៍នៅគ្រាដែល សន្និសីទត្រួតពិនិត្យលើកទី១០ នៃសន្ធិសញ្ញាស្តីពី ការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ហៅថា (NPT) បានចាប់ផ្តើមបើកហើយ ។

លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាភាគីមួយរបស់ NPT និងជាអ្នកទទួលប្រាក់បញ្ញើមួយរបស់ខ្លួន រុស្ស៊ីគោរពយ៉ាងខ្ជាប់ខ្ជួននូវសន្ធិសញ្ញានេះ ហើយខ្លួនបានអនុវត្តយ៉ាង ពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោម កិច្ចព្រមព្រៀងទ្វេភាគីជាមួយសហរដ្ឋអាមេរិកស្តីពីការកាត់បន្ថយ និងកម្រិតអាវុធដែលពាក់ព័ន្ធ ។
លោក ពូទីន បានថ្លែងថា ប្រទេសរុស្ស៊ី សង្ឃឹមថា សន្និសីទនេះនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងរបបមិនរីកសាយភាយនុយក្លេអ៊ែរ ដើម្បីធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងពិភពលោក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
