ព័ត៌មានអន្តរជាតិ

ការស្ទាបស្ទង់៖ ពលរដ្ឋអាមេរិក ត្រឹមតែ១ភាគរយប៉ុណ្ណោះ គិតថា រុស្ស៊ី ជាបញ្ហាសំខាន់របស់ប្រទេស នៅពេលនេះ

បរទេស៖ យោងតាម ការស្រាវជ្រាវថ្មីមួយទៀត ដោយ Gallup បានបង្ហាញកាលពីថ្ងៃម្សិលមិញនេះ ថាពលរដ្ឋអាមេរិក ភាគច្រើនបានមើលឃើញថា អតិផរណា កំសោយ នៃការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ន និងសេដ្ឋកិច្ច គឺជាបញ្ហាចោទដ៏សំខាន់ សម្រាប់អាមេរិក នៅពេលនេះ ហើយក្នុងនោះមានតែ១ ភាគរយប៉ុណ្ណោះ នៃពលរដ្ឋអាមេរិក យល់ឃើញថារុស្ស៊ី ជាផ្នែកមួយនៃបញ្ហាធំៗទាំងនេះ។

ភ្នាក់ងារអ្នកជំនាញ ធ្វើការស្ទាបស្ទង់មួយនេះ បានធ្វើការស្រាវជ្រាវនេះ ចន្លោះពីថ្ងៃទី៥ដល់ថ្ងៃទី២៦ ខែកក្កដា ដោយក្នុងនោះរកឃើញថា ចំនួននៃពលរដ្ឋអាមេរិក ដែល បានទំលាក់កំហុសលើរុស្សី ជាបញ្ហារបស់អាមេរិកនោះ បានធ្លាក់ចុះពីអត្រា៩ភាគរយ កាលពីខែមិនាមកត្រឹមតែ១ភាគរយប៉ុណ្ណោះ សម្រាប់ខែកក្កដា។

បញ្ហាជម្លោះ នៅអ៊ុយក្រែន ជាមួយនឹងរុស្សី បានក្លាយទៅជាមតិកាដ៏ពេញនិយម នៅក្នុងបណ្តាញសារព័ត៌មាន អាមេរិក ប៉ុន្តែសម្រាប់សាធារណៈជន ការយល់ឃើញ របស់ពួកគេមានភាពផ្ទុយគ្នាស្រឡះទៅវិញ ដែលអាចឆ្លុះបញ្ចាំង តាមរយៈការស្ទាបស្ទង់ លើកនេះ ដែលក្នុងនោះបញ្ហាសំខាន់ៗ ផ្សេងទៀត មានដូចជាកូវីដអាកាសធាតុ ក្តៅខ្លាំងបញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាផ្សេងៗទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top