ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតកោះតៃវ៉ាន់ អញ្ជើញសមាជិកសភា អាល្លឺម៉ង់ ទៅទស្សនកិច្ចនៅទីក្រុងតៃប៉ិ និងថា ការប្រកាន់ខ្ជាប់ គោលនយោបាយចិនតែមួយគឺ ហួសសម័យ

បរទេស ៖ ឯកអគ្គរដ្ឋទូតតៃវ៉ាន់ ប្រចាំទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានអញ្ជើញសមាជិកសភាអាល្លឺម៉ង់ ឲ្យទៅទស្សនកិច្ចនៅទីក្រុងតៃប៉ិ ដោយអះអាងថា ការប្រកាន់ខ្ជាប់របស់អាល្លឺម៉ង់ ចំពោះគោលនយោបាយចិនតែមួយគឺ «ហួសសម័យ»។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Tagesspiegel ដែលបានចុះផ្សាយ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស របស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ លោក Jhy-Wey Shieh បានស្នើថា “គណៈប្រតិភូ Bundestag ដឹកនាំដោយប្រធានសភា” ធ្វើទស្សនកិច្ចកោះនេះ។

ផ្ទាំងពាណិជ្ជកម្ម

តំណាងរបស់តៃវ៉ាន់បាននិយាយថា “នោះនឹងមិនកើតឡើងពីក្រុមសភានោះទេ ប៉ុន្តែមកពីសភា សហព័ន្ធ Bundestag ដែលជាស្ថាប័ននីតិប្បញ្ញត្តិឯករាជ្យ ដែលតំណាងឱ្យប្រជាជន និងមិនស្ថិតនៅក្រោមរដ្ឋាភិបាល” ។ លោកបានបន្ថែមថា គណៈប្រតិភូ អាចជួបជាមួយមេដឹកនាំកោះ លោកស្រី Tsai Ing-wen និងប្រធានសភា៕
ប្រែសម្រួលៈ ណៃ តុលា

To Top