ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ ចិនស្ថិតក្នុងសិទ្ធិរបស់ខ្លួន ក្នុងការធ្វើសមយុទ្ធយោធា ឆ្លើយតបទៅនឹង ទស្សនកិច្ច របស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់

បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ប្រធានសភាតំណាងរាស្រ្ត សហរដ្ឋអាមេរិក លោកស្រី Nancy Pelosi គឺបានជំរុញឱ្យមានការកើនឡើង នៃភាពតានតឹង ជុំវិញបញ្ហាកោះតៃវ៉ាន់ ជាមួយនឹងដំណើរ របស់លោកស្រី ទៅកាន់ទីក្រុងតៃប៉ិ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានដឹងដោយផ្អែកតាមអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា “ភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់ ត្រូវបានបង្កឡើងដោយសិប្បនិម្មិត។ យើងដឹងយ៉ាងច្បាស់ថា ពួកគេត្រូវបានបង្កហេតុ ដោយដំណើរទស្សនកិច្ច របស់លោកស្រី Nancy Pelosi” ។

ផ្ទាំងពាណិជ្ជកម្ម

លោក Peskov បាននិយាយទៀតថា “វាគឺជាដំណើរទស្សនកិច្ច ដែលមិនចាំបាច់ទាំងស្រុង” ហើយថា សមយុទ្ធយោធាដែលធ្វើឡើង ដោយទីក្រុងប៉េកាំង នៅជិតកោះតៃវ៉ាន់ គឺជាសិទ្ធិអធិបតេយ្យភាព របស់ប្រទេសចិន៕

ប្រែសម្រួលៈ ណៃ តុលា

To Top