ព័ត៌មានអន្តរជាតិ

គ្រាប់ផ្លោង ត្រូវចំខ្សែភ្លើងកម្លាំងអគ្គិសនីខ្លាំង នៅឯស្ថានីយរោងចក្រ ថាមពលនុយក្លេអ៊ែរ អ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ គ្រាប់ផ្លោងបានធ្លាក់ចំ ត្រូវខ្សែភ្លើងអគ្គីសនី ដែលមានកម្លាំងភ្លើងខ្លាំង នៅឯស្ថានីយរោងចក្រនុយក្លេអ៊ែរ ដ៏សំខាន់មួយកន្លែង របស់អ៊ុយក្រែន ដែលបានរឹបអូស ដោយរុស្ស៊ី ហើយនិយតករ របស់រោងចក្រនឹងមិនអាចតភ្ជាប់ម៉ាស៊ីន រ៉េអាក់ទ័រ បានភ្លាមៗនោះទេ ទោះបីជា មិនមានការលេចធ្លាក់វិទ្យុសកម្ម ដែលត្រូវបានរកឃើញក្តី ។

ក្រុមហ៊ុន Energoatom ដែលជាក្រុមហ៊ុន ថាមពលអគ្គិសនី នុយក្លេអ៊ែរ ក្រោមការគ្រប់គ្រង របស់រដ្ឋរបស់អ៊ុយក្រែន បានស្តីបន្ទោសរុស្ស៊ី ដែលធ្វើឲ្យខូចខាត នៅឯស្ថានីយអគ្គិសនី Zaporizhzhia ដែលជារោងចក្រធំបំផុត របស់អឺរ៉ុប ។ កាលពីដើមសប្តាហ៍នេះ ក្រុមឃ្លាំមើលកម្មវិធីនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានអំពាវនាវសម្រាប់ការចូល ទៅកាន់រោងចក្រ ដែលក្រុងវ៉ាស៊ីនតោន បានលើកឡើងថា រុស្ស៊ី កំពុងប្រើប្រាស់សមរភូមិ សង្គ្រាម ជាខែលការពារ ។

ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ កងកម្លាំងអ៊ុយក្រែន ពីការបាញ់ផ្លោងរោងចក្រ ដែលត្រូវបានរឹបអូស ដោយកងកម្លាំងរុស្ស៊ី កាលពីដើមខែមីនា ក្នុងដំណាក់កាលដំបូង នៃសង្គ្រាម ដោយអះអាងថា ការលេចធ្លាយវិទ្យុសកម្ម ត្រូវបានជៀសវាង ដោយសំណាងប៉ុណ្ណោះ ។

នេះមិនមែនជាលើកទី១ នោះទេ ដែលសកម្មភាពយោធា បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅ Zaporizhzhia ជាកន្លែងដែលទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ របស់អង្គការសហប្រជាជាតិ ពេលខ្លះបានរាយការណ៍ថា បាត់បង់ទំនាក់ទំនង ជាមួយប្រព័ន្ធឃ្លាំមើល ដែលតាមដានសម្ភារៈនុយក្លេអ៊ែរ ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋបាល Enerhodar ដែលបង្កើតឡើងដោយរុស្ស៊ី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លើងបានឆាបឆេះ ហើយថាមពល ដែលចាំបាច់សម្រាប់ ដំណើរការប្រកបដោយសុវត្ថិភាព នៃម៉ាស៊ីនរ៉េអាក់ទ័រត្រូវបានកាត់ផ្តាច់ ។ រោងចក្រនេះបន្តដំណើរការ ដោយអ្នកបច្ចេកទេសអ៊ុយក្រែន របស់ខ្លួន ។

ក្រុមហ៊ុន Energoatom បានលើកឡើងថា រោងចក្រនេះស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រភាគពាយព្យនៃកំពង់ផែ Mariupol ដែលគ្រប់គ្រងដោយរុស្ស៊ី នៅភាគអាគ្នេយ៍អ៊ុយក្រែន នៅតែដំណើរការ ហើយមិនបានរកឃើញ ការលេចធ្លាយវិទ្យុសកម្ម ណាមួយឡើយ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top