ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ប្រកាសបទឈប់បាញ់ ក្នុងតំបន់ Gaza

បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាទីបំផុត ប្រទេសអ៊ិស្រាអ៊ែល បានប្រកាស អនុវត្តតាមបទឈប់បាញ់គ្នាហើយ ជាមួយនឹងកងកម្លាំងអ៊ីស្លាម ប៉ាឡេស្ទីន PIJ ចាប់ពីយប់ម៉ោង១១និង៣០នាទី តទៅ។

កិច្ចព្រមព្រៀង នៃបទឈប់បាញ់នេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្រោយពេល ដែលនៃការវាយប្រហារយ៉ាងខ្លាំងក្លា ដាក់គ្នា អស់រយៈពេល៣ថ្ងៃចុងក្រោយមកនេះ ដែលមានរួមទាំងការវាយប្រហារ តាមអាកាស និងការវាយប្រហារ ដោយគ្រាប់រ៉ូក្កែតផង ហើយជាលទ្ធផលបានឆក់យកជីវិត មេដឹកនាំ PIJ និងពលរដ្ឋប៉ាឡេស្ទីន ជាច្រើននាក់ ផ្សេងទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើដោយភាគីអ៊ីស្រាអ៊ែល បានអះអាងថាខ្លួន នឹងបញ្ឈប់សកម្មភាព វាយប្រហារតាមអាកាស ទៅលើ តំបន់ Gaza ប៉ុន្តែអាចប្រើប្រាស់កម្លាំងពេញលេញ មកវិញប្រសិនបើបិទឈប់បាញ់ នឹងត្រូវបានភាគីខាងប៉ាឡេស្ទីន បំពានដោយប្រការណាមួយ។

គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងគ្នា ដើម្បីឈានទៅដល់បទឈប់បាញ់នេះ ត្រូវបានធ្វើឡើង ដោយមានការជួយជ្រោមជ្រែង ការងារសម្របសម្រួលដោយក្រុម អ្នកសម្របសម្រួល របស់ប្រទេសអេហ្ស៊ីប៕

ប្រែសម្រួល៖ស៊ុនលី

To Top