ព័ត៌មានអន្តរជាតិ

CBS៖ អាវុធលោកខាងលិច ៧០ភាគរយ មិនបានធ្លាក់ដល់ដៃ យោធាអ៊ុយក្រែនឡើយ

បរទេស៖ យោងតាមការស្រាវជ្រាវ មួយដោយកាសែត CBS news កាលពីពេលថ្មីៗនេះ បានរកឃើញថា អាវុធដែលផ្តល់ឲ្យពីសំណាក់បណ្តាប្រទេស លោកខាងលិចមានទាំងអាមេរិកផងនោះ ទៅឲ្យអ៊ុយក្រែននៅពេលនេះគឺមានតែ ៣០ភាគរយប៉ុណ្ណោះ ដែលបានធ្លាក់ទៅដល់ដៃ កងកម្លាំងយោធាអ៊ុយក្រែនប្រើប្រាស់។

របាយការណ៍ដដែលនេះបានសរសេរទៀតថាកំហុសបែបនេះទំនងជានឹងអាចកើតឡើងដដែលចំពោះអាមេរិកទាំងដែលកន្លងមកវាធ្លាប់បានកើតឡើងម្តងហើយម្តងទៀតជាមួយនឹងប្រទេសដូចជាអាហ្គានីស្ថានប្រទេសអ៊ីរ៉ាក់
និងប្រទេសស៊ីរីផងដែរ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះគិតត្រឹម សហរដ្ឋអាមេរិកប៉ុណ្ណោះបានសន្យា ផ្តល់ជំនួយជាយោធា និងសេដ្ឋកិច្ចដល់ទៅ ៥៤ពាន់លានដុល្លារមកហើយ គិតចាប់តាំងតែពីខែកុម្ភៈ ខណៈដែលអង់គ្លេសបានសន្យាជួយសរុប ៣ពាន់លានដុល្លារ
តែវិស័យយោធាប៉ុណ្ណោះ ហើយអឺរ៉ុបសន្យាជួយសព្វាវុធ ២,៥ពាន់លានដុល្លារ ព្រមទាំងប្រទេសជាច្រើន ផ្សេងទៀតផងដែរ។

ទោះបីជាយ៉ាងណាក្តី CBS បានចេញរបាយការណ៍ថា អាវុធប្រមាណជា ៧០ភាគរយ នៃចំនួនសរុបគឺមិនត្រូវបាន ផ្តល់ទៅដល់ដៃយោធាអ៊ុយក្រែន នៅឡើយមកទល់នឹងពេលនេះហើយ ក៏មិនអាចស្វែងរកព័ត៌មាន ឃើញដែរថាតើអាវុធទាំងនោះ
បានធ្វើដំណើរទៅដល់​ ទីណាផ្សេងនោះដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top