ព័ត៌មានអន្តរជាតិ

មេដឹកនាំ នយោបាយ អង្គការសង្គមស៊ីវិល មកពីប្រទេសជាច្រើន រិះគន់ដំណើរ ទស្សនកិច្ច របស់លោកស្រី Pelosi ទៅកាន់ កោះ តៃវ៉ាន់ របស់ ចិន

ប៉េកាំង៖ មេដឹកនាំ នយោបាយ និង ប្រធាន អង្គការសង្គមស៊ីវិល មកពីប្រទេស ជាច្រើន បាន រិះគន់ ដំណើរ ទស្សនកិច្ច របស់ ប្រធាន សភា តំណាងរាស្រ្ត អាមេរិក លោកស្រី Nancy Pelosi ទៅកាន់ តំបន់តៃវ៉ាន់ របស់ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសារដែលផ្ញើទៅកាន់នាយកដ្ឋាន អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ពួកគេបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន និងជាការបំពានយ៉ាងធ្ងន់ធ្ងរនៃច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានសម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។

លោក Evo Morales អតីតប្រធានាធិបតី និងជាប្រធានគណបក្សចលនាឆ្ពោះទៅសង្គម និយមរបស់ប្រទេសបូលីវី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi គឺជាការញុះញង់ផ្នែកនយោបាយប្រឆាំង នឹងប្រទេសចិន និងជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។

លោក Tiong King Sing ប្រធានគណបក្សប្រជាធិបតេយ្យ រីកចម្រើនម៉ាឡេស៊ី និងជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រចាំប្រទេសចិន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ បានរំលោភលើគោលការណ៍ ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ ដោយបន្ថែមថា ម៉ាឡេស៊ី នឹងគោរពតាមគោលការណ៍ចិនតែមួយ ។

លោក Ayad Allawi អតីតនាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន។ លោក បាន បន្ដថា ការ ព្រួយ បារម្ភ ពិត ប្រាកដ របស់ ក្រុង វ៉ាស៊ីនតោន មិន មែន ជា លទ្ធិប្រជាធិបតេយ្យ ទេ ប៉ុន្តែ ជា ផលប្រយោជន៍ ផ្ទាល់ ខ្លួន។

ដោយកត់សម្គាល់ថាដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មានការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន លោក Belete Mola ប្រធានចលនាជាតិ នៃ Amhara នៃប្រទេសអេត្យូពី និងជារដ្ឋមន្ត្រីក្រសួងនវានុវត្តន៍ និងបច្ចេកវិទ្យា បានលើកឡើងថា សហគមន៍អន្តរជាតិ ទទួលស្គាល់គោលការណ៍ចិនតែមួយ ហើយភាគីអេត្យូពីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការការពារអធិបតេយ្យភាពជាតិ។ បូរណភាពទឹកដី ៕

To Top