ព័ត៌មានអន្តរជាតិ

លោក Wang Yi ៖ សហរដ្ឋអាមេរិក មានកំហុសបី លើបញ្ហាតៃវ៉ាន់

នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២ តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសបង់ក្លាដែស លោក Wang Yi សមាជិកក្រុមប្រឹក្សា កិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងថា អំពីស្ថានភាពថ្មីបំផុត និងពាក្យសម្តីមិនសមហេតុផល របស់សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក មានកំហុសបី នៅក្នុងករណី ដែលលោកស្រី Pelosi បំពេញទស្សនកិច្ច នៅតំបន់ចិនតៃវ៉ាន់ ពោលគឺ ៖
ទី ១ គឺបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ទី២ គឺបានបណ្តែតបណ្តោយ និងផ្តល់ការគាំទ្រ ចំពោះកម្លាំងអបគមន៍ ចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ ទី៣ គឺមានចេតនាបំផ្លាញសន្តិភាព នៅច្រកសមុទ្រតៃវ៉ាន់ ។

លោក Wang Yi បានថ្លែងថា គោលជំហរយ៉ាងម៉ឺងម៉ាត់និងវិធានការរបស់ចិនគឺមានភាពត្រឹមត្រូវ សមហេតុផល ស្របច្បាប់ ភាពចាំបាច់ បើកចំហ និងសមរម្យ ក្នុងគោលបំណងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់ចិន រារាំងឧបាយកល របស់សហរដ្ឋអាមេរិក ដែលប៉ុនប៉ងប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិន និងកម្ទេចការស្រមើស្រមៃ របស់អាជ្ញាធរតៃវ៉ាន់ ដែលចង់ពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីស្វែងរកឯករាជ្យ សំដៅការពារសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ និងស្ថិរភាពក្នុងតំបន់យ៉ាង ប្រាកដប្រជា៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top