ប៉េកាំង ៖ អ្នកជំនាញចិនបានឲ្យដឹងថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីរារាំងការបង្រួបបង្រួម ពេញលេញរបស់ប្រទេសចិន និងការស្តារប្រជាជាតិចិន ឡើងវិញដោយការលេង សន្លឹកបៀតៃវ៉ាន់ នឹងត្រូវបរាជ័យ ។
លោក Wang Shushen អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាតៃវ៉ាន់ បណ្ឌិតសភាចិនបានលើកឡើងថា ទាក់ទងនឹងប្រទេសចិន ជាសត្រូវចម្បង និងបញ្ហាប្រឈមរយៈពេលវែង សហរដ្ឋអាមេរិក បាននឹងកំពុងធ្វើឱ្យមានការភ្ញាក់ផ្អើល ចំពោះសំណួរតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយគោលបំណងពិតប្រាកដ របស់វាគឺ ដើម្បីទប់ស្កាត់ប្រទេសចិន ។
លោក Wang បានលើកឡើងថា សហរដ្ឋអាមេរិក បានលេង “សន្លឹកបៀតៃវ៉ាន់” ជាញឹកញាប់ និងតាមរបៀបផ្សេងៗ រាប់ចាប់ពីដំណើរទស្សនកិច្ច និងការលក់អាវុធទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន ដើម្បីជំរុញឱ្យកោះតៃវ៉ាន់ “ផ្តាច់ខ្លួនជាមួយចិនដីគោកដោយសេដ្ឋកិច្ច”។
លោក Li Haidong ប្រធានមជ្ឈមណ្ឌលសិក្សាអាមេរិក នៃសាកលវិទ្យាល័យកិច្ចការបរទេសចិន បានកត់សម្គាល់ថា សហរដ្ឋអាមេរិក មិនដែលធ្វើសកម្មភាព ដើម្បីផលប្រយោជន៍តៃវ៉ាន់នោះទេ ប៉ុន្តែផ្ទុយទៅវិញ ខ្លួនកំពុងច្របាច់កតៃវ៉ាន់ ដើម្បីទទួលបានផលប្រយោជន៍ផ្នែកនយោបាយ និងសេដ្ឋកិច្ច ។
អ្នកជំនាញបានបន្ដថា ការដឹងថាអាជ្ញាធរ របស់គណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យ (DPP) ពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីស្វែងរក “ឯករាជ្យភាពរបស់តៃវ៉ាន់” ភាគីអាមេរិកប្រើប្រាស់តៃវ៉ាន់ជា “ម៉ាស៊ីនសាច់ប្រាក់” ធ្វើឱ្យតៃវ៉ាន់ចំណាយប្រាក់យ៉ាងច្រើន លើការទិញអាវុធ និងទិញយន្តហោះដឹកអ្នកដំណើរ របស់សហរដ្ឋអាមេរិក ក្នុង ចំណោម ប្រទេសដទៃ ។
អាមេរិកក៏ទាមទារឱ្យក្រុមហ៊ុន Taiwan Semiconductor Manufacturing Company Limited សាងសង់រោងចក្រនៅសហរដ្ឋអាមេរិក និងចែករំលែកឯកសារអាជីវកម្ម រួមទាំងបញ្ជីសារពើភណ្ឌ និងបញ្ជីអតិថិជន ដោយមានគោលបំណងកាត់បន្ថយការ ខ្វះខាតបន្ទះឈីបផ្ទាល់ខ្លួន។
លោក Zhang Guanhua អនុប្រធានវិទ្យាស្ថាន CASS នៃការសិក្សាតៃវ៉ាន់ បានចង្អុលបង្ហាញថា អាជ្ញាធរ DPP សម្រេចបានផលប្រយោជន៍ នយោបាយបំភាន់មួយចំនួន ក្នុងតម្លៃសេដ្ឋកិច្ចខ្ពស់ ។ លោក Zhang បាន បន្ដថា ផលវិបាក ត្រូវ បាន កំណត់ ដោយ ប្រជាជន តៃវ៉ាន់។
លោក Zeng Runmei អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន CASS នៃសិក្សាតៃវ៉ាន់ បានឲ្យដឹងផងដែរថា សកម្មភាពរបស់អាជ្ញាធរ DPP ក្នុងការភ្នាល់អនាគត របស់តៃវ៉ាន់លើអ្នកនយោបាយប្រឆាំងចិន ដែលលោភលន់ និងអាត្មានិយម របស់សហរដ្ឋអាមេរិក គឺគ្មានការទទួលខុសត្រូវ និងគ្រោះថ្នាក់ខ្លាំង៕
ប្រែសម្រួល ឈូក បូរ៉ា