ព័ត៌មានអន្តរជាតិ

រុស្ស៊ី ផ្ទុះការរិះគន់ទៅលើ ការអំពាវនាវរបស់លោក Zelensky ដើម្បីឱ្យលោកខាងលិចបិទព្រំដែន ជាមួយជនជាតិរុស្ស៊ី

បរទេស៖ រុស្ស៊ីបានរិះគន់ចំពោះសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងការហាមប្រាមអ្នកធ្វើដំណើររុស្ស៊ីទាំងអស់មិនឱ្យទៅលោកខាងលិច ដោយនិយាយថា វិធានការនេះនឹងមិនអាចទៅរួច និងផ្ទុយពីប្រសិទ្ធភាព។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍របស់កាសែត Washington Post ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ លោក Zelensky បានអំពាវនាវឱ្យបណ្តាប្រទេសលោកខាងលិចបិទព្រំដែនរបស់ពួកគេចំពោះជនជាតិរុស្ស៊ីទាំងអស់ ដោយមិនគិតពីជំហររបស់ពួកគេលើការលុកលុយរបស់ប្រទេសអ៊ុយក្រែននោះទេ មុនពេលការបោះឆ្នោតប្រជាមតិដែលរំពឹងទុកដែលអាចមើលឃើញថា ទឹកដីអ៊ុយក្រែនដែលចាប់បានចូលរួមជាមួយរុស្ស៊ី។

សម្រាប់ពលរដ្ឋរុស្ស៊ីដែលប្រឆាំងសង្រ្គាមវិញ គឺបាននាំគ្នារិះគន់សំណើរបស់លោក Zelensky ដោយព្រមានថា វាអាចមានប្រតិកម្មតបត និងពង្រឹងមូលដ្ឋានគាំទ្ររបស់លោកពូទីន។

វិមានក្រឹមឡាំងក៏បានរិះគន់ការអំពាវនាវរបស់មេដឹកនាំអ៊ុយក្រែននេះផងដែរ និងថាជា “ភាពមិនសមហេតុផលក្រៅឆាក”៕ប្រែសម្រួលៈ ណៃ តុលា

To Top