ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអន្ដរជាតិចាត់វិធានការ ជំរុញដំណោះស្រាយរដ្ឋពីរ ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន

ប៉េកាំង៖ បេសកជនចិនប្រចាំ អង្គការសហប្រជាជាតិ បានជំរុញសហគមន៍អន្តរជាតិឱ្យចាត់វិធានការសំខាន់ៗ ដើម្បីជំរុញដំណោះស្រាយរដ្ឋទាំងពីរ ប្រយោជន៍ដោះស្រាយបញ្ហាប៉ាឡេស្ទីននៅដំណាក់កាលដំបូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

 លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានធ្វើជាប្រធានកិច្ចប្រជុំបើក ជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខ ស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងសំណួរប៉ាឡេស្ទីន ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សា សម្រាប់ខែសីហា។

 ថ្លែងក្នុងសមត្ថភាពជាតិ លោក Zhang បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ សម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបានរវាងអ៊ីស្រាអែល និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ គឺត្រូវបានវាយតម្លៃខ្ពស់ដោយប្រទេសចិន។

កិច្ចប្រជុំបន្ទាន់កាលពីថ្ងៃចន្ទ ត្រូវបានកោះប្រជុំតាមសំណើរបស់ប្រទេសចិន អារ៉ាប់រួម បារាំង អៀរឡង់ និងន័រវេស នេះបើយោងតាមបេសកកម្មរបស់ អង្គការសហប្រជាជាតិរបស់ចិន។

ស្ថានភាពបច្ចុប្បន្ននៅលើដី នៅតែមានភាពផុយស្រួយ។  លោក Zhang បានលើកឡើងថា ដោយមិនសង្ស័យ ក្រុមប្រឹក្សាសន្តិសុខមានកាតព្វកិច្ច ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះស្ថានភាព និងដើម្បីការពារការកើនឡើងបន្ថែមទៀត។

លោកបានបន្ថែមថា “ការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ គន្លឹះនៃបទឈប់បាញ់ និងការបញ្ឈប់អំពើហិង្សា គឺស្ថិតនៅក្នុងការអនុវត្ត”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top