ប៉ារីស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ ភ្លើងឆេះព្រៃនៅតែបន្តរាលដាល ពាសពេញភាគអាគ្នេយ៍ ប្រទេសបារាំង ដោយអ្នកពន្លត់អគ្គីភ័យ ជាច្រើននាក់បានរងរបួស និងប្រជាជនរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ ។
កាសែតប្រចាំថ្ងៃរបស់បារាំង Le Figaro បានរាយការណ៍ កាលពីថ្ងៃអង្គារថា អ្នកពន្លត់អគ្គីភ័យ៣នាក់បានរងរបួស ហើយផ្ទៃដីចំនួន១៨០ហិកតា ត្រូវបានភ្លើងឆាបឆេះ ។
អ្នកពន្លត់អគ្គីភ័យចំនួន២៤០នាក់ ត្រូវបានចល័តដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃ ។ ទោះយ៉ាងណាសមត្ថកិច្ចមូលដ្ឋានបានលើកឡើងថា ដោយសារខ្យល់កន្ត្រាក់ ទើបឆេះរាលដាលដល់ផ្ទះ ដែលស្ថិតនៅលើចំណោត ។
កាលពីថ្ងៃអង្គារ ក្រុមពន្លត់អគ្គីភ័យពីលើអាកាសត្រូវបានចល័ត ដើម្បីជួយអ្នកពន្លត់អគ្គីភ័យ ដែលមានទីតាំងនៅបាតនៃកំពូលភ្នំ ។
ទន្ទឹមនឹងនេះដែរ ចម្ងាយ១៤០គីឡូម៉ែត្រនៅលើភ្នំ Chartreuse នៅ Isere ភ្លើងឆេះព្រៃបានផ្ទុះឡើង កាលពីថ្ងៃសុក្រដោយសាររន្ទះបាញ់ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ផ្ទៃដីចំនួន១៣០ហិកតា ត្រូវបានឆេះ ហើយអ្នកពន្លត់អគ្គីភ័យ ចំនួន៣នាក់បានរងរបួស ក្នុងចំណោម៣៨០នាក់ ដែលត្រូវបានចល័ត ដើម្បីពន្លត់អគ្គិភ័យនេះ រួមជាមួយនឹងក្រុមពន្លត់អគ្គីភ័យ ពីលើអាកាសផងដែរ ។
អាជ្ញាធរមូលដ្ឋាន បានលើកឡើងថា ភ្លើងឆេះព្រៃ មិនមានស្ថិរភាពទេ ប៉ុន្តែមិនមានការរីកចម្រើន ត្រូវបានគេរាយការណ៍ ចាប់តាំងពីព្រឹកថ្ងៃអង្គារ មកដល់ពេលនេះ ។ ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន១៧០នាក់ ត្រូវបានជម្លៀសចេញកាលពីថ្ងៃអាទិត្យ ហើយផ្លូវជាច្រើននៅតែត្រូវបានបិទដដែល ។
ភ្លើងឆេះព្រៃបន្ថែមនៅ Lozere និង Aveyron ដែលបានផ្ទុះឡើងកាលពីល្ងាចថ្ងៃចន្ទ បានដុតបំផ្លាញផ្ទៃដីជាង៧០០ហិកតា ហើយមនុស្សជាង៣.០០០នាក់ត្រូវជម្លៀសចេញ ។
យោងតាមកាសែត Le Figaro អ្នកពន្លត់អគ្គីភ័យជាង៦០០នាក់ ត្រូវបានដាក់ពង្រាយកាលពីព្រឹកថ្ងៃអង្គារ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា