ព័ត៌មានអន្តរជាតិ

សមាជិកសភាជប៉ុន ទៅជួបមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បន្ទាប់ពីអ្នកផលិត ភាពយន្តឯកសារជប៉ុនម្នាក់ ត្រូវបានយោធាចាប់ខ្លួន

យាំងហ្គន៖ កាសែតរដ្ឋមួយបាន រាយការណ៍នៅថ្ងៃសុក្រថា សមាជិកសភាដែល កំពុងកាន់អំណាចរបស់ប្រទេសជប៉ុន បានជួបជាមួយមេដឹកនាំ របបយោធាមីយ៉ាន់ម៉ា ប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកផលិតភាពយន្ត ឯកសារជប៉ុនម្នាក់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធ នឹងការតវ៉ាប្រឆាំងរដ្ឋប្រហារ នៅទីក្រុងយ៉ាំងហ្គោន។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ជាក់ស្តែង នេះជាជំនួបលើកដំបូង រវាងសមាជិកសភាជប៉ុន និងប្រមុខរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ចាប់តាំងពីផលិតករភាពយន្ត លោក Toru Kubota ត្រូវបានឃុំខ្លួនជាមួយនឹង ការចោទប្រកាន់ពីការបះបោរ និងបំពានច្បាប់អន្តោប្រវេសន៍ ដែលជំរុញឱ្យទីក្រុងតូក្យូអំពាវនាវឱ្យ មានការដោះលែងគាត់ឱ្យបានឆាប់។

លោក Hiromichi Watanabe សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ សេរីរបស់ប្រទេសជប៉ុន និងមេដឹកនាំរបបយោធា បានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាព នយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងកិច្ចពិភាក្សារបស់ពួកគេ ដែលបានធ្វើឡើងនៅរដ្ឋធានី Naypyitaw កាលពីថ្ងៃព្រហស្បតិ៍។

ផ្ទាំងពាណិជ្ជកម្ម

ប្រទេសមីយ៉ាន់ម៉ាបានសង្កត់ធ្ងន់លើ “តម្រូវការសម្រាប់ប្រជាជន នៅក្នុងប្រទេសជប៉ុនដើម្បីដឹង” ការពិតអំពីប្រទេសអាស៊ីអាគ្នេយ៍នេះថា “ព័ត៌មានមិនពិត” ស្តីពីស្ថានភាពនយោបាយ របស់ខ្លួនត្រូវបានផ្សព្វផ្សាយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top