ព័ត៌មានអន្តរជាតិ

Update៖ តួកគីថា កប៉ាល់ចំនួន២គ្រឿងទៀត ដឹកគ្រាប់ធញ្ញជាតិ ចេញពីកំពង់ផែសមុទ្រខ្មៅ របស់អ៊ុយក្រែន 

អង់ការ៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ថា ក្រសួងការពារជាតិតួកគីបានឲ្យដឹងថា កប៉ាល់ចំនួន២គ្រឿងទៀតដែលដឹកគ្រាប់ធញ្ញជាតិ ដែលបន្សល់ទុកពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ។

ក្រសួងការពារជាតិតួកគី បាននាំយកចំនួននាវាសរុបដែលត្រូវចាកចេញពីប្រទេសក្រោមកិច្ចព្រមព្រៀង ដែលអន្តរការីដោយអង្គការសហប្រជាជាតិដល់ទៅ១៦គ្រឿង ។

ក្រសួងបានឲ្យដឹងថា កប៉ាល់ Fulmar S ដែលមានទង់ជាតិ Barbados បានចាកចេញពីកំពង់ផែ Chornomorsk របស់ប្រទេសអ៊ុយក្រែន ដោយដឹកពោតចំនួន១២.០០០តោនទៅកាន់ខេត្ត Iskenderun ភាគខាងត្បូងនៃប្រទេសតួកគី ។ កប៉ាល់ Thoe ដែលមានទង់ជាតិកោះ Marshall បានចាកចេញពីកំពង់ផែដូចគ្នា ហើយឆ្ពោះទៅកាន់ទីក្រុង Tekirdag របស់ប្រទេសតួកគី ដោយដឹកគ្រាប់ផ្កាឈូករ័ត្នចំនួន៣.០០០តោន ។

សេចក្តីថ្លែងការណ៍បានដាក់ថា កប៉ាល់១ទៀតគឺត្រូវចាកចេញពីប្រទេសតួកគី នៅថ្ងៃសៅរ៍ទៅកាន់អ៊ុយក្រែនដើម្បីទិញធញ្ញជាតិ ។

ក្រសួងហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា កប៉ាល់ចំនួន១៦គ្រឿងដែលផ្ទុកផលិតផលកសិកម្មចំនួន៤៥០.០០០តោន បានចាកចេញពីកំពង់ផែសមុទ្រអ៊ុយក្រែនចាប់តាំងពីដើមខែសីហា ក្រោមកិច្ចព្រមព្រៀងដែលធានាបាននូវការឆ្លងកាត់ ប្រកបដោយសុវត្ថិភាពសម្រាប់នាវា ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយអ៊ុយក្រែន រុស្ស៊ី តួកគី និងអង្គការសហប្រជាជាតិក្នុងខែកក្កដា ចំពេលមានការព្រមាន អំពីការផ្ទុះឡើងនៃគ្រោះទុរ្ភិក្សបានអនុញ្ញាតឱ្យការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន អាចដំណើរការឡើងវិញ បន្ទាប់ពីត្រូវបានជាប់គាំងអស់រយៈពេល៥ខែ ដោយសារសង្គ្រាម ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top