ព័ត៌មានអន្តរជាតិ

កាសែតអាមេរិក៖ អ៊ុយក្រែន​ កំពុងតស៊ូ​រក​លុយ​ ដើម្បីបើកឱ្យទាហាន

បរទេស៖ កាសែតរបស់អាមេរិក Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃសុក្រថា ដោយជំនួយផ្នែកហិរញ្ញវត្ថុរបស់លោកខាងលិច ហាក់ដូចជាយឺតយ៉ាវក្នុងការមកដល់ ប្រទេសអ៊ុយក្រែន ត្រូវបង្ខំឱ្យបោះពុម្ពប្រាក់ដើម្បីបង់ថ្លៃទាហានរបស់ខ្លួនក្នុងការ ប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនលោក Sergey Marchenko បានប្រាប់សារព័ត៌មានអាមេរិកថា វាជា “ការឈឺក្បាលឥតឈប់ឈរ” សម្រាប់លោកក្នុងការរក្សាតុល្យភាព នៃការចំណាយក្នុងជម្លោះ និងប្រាក់ចំណូលពន្ធទាបនៅក្នុង សេដ្ឋកិច្ចដែលទទួលរងនូវការវាយប្រហារឡ្នាជិតកន្លះឆ្នាំ។

ជាមួយនឹងថវិកាប្រហែល ៦០ភាគរយ ត្រូវបានចំណាយលើការប្រយុទ្ធ លោករដ្ឋមន្ត្រីបាននិយាយថា លោកត្រូវតែកាត់បន្ថយរាល់ការ ចំណាយដែលមិនចាំបាច់។ ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ទេ ដោយសារចំណូលពន្ធគ្របដណ្តប់ត្រឹមតែ ៤០ភាគរយ នៃការចំណាយរបស់រដ្ឋាភិបាល, នេះបើតាម WSJ រាយការណ៍។

ផ្ទាំងពាណិជ្ជកម្ម

អាជ្ញាធរក្រុងគៀវ បាននិយាយមុននេះថា ពួកគេត្រូវការប្រាក់ចំនួន ៥ ពាន់លានដុល្លារក្នុងមួយខែ ដើម្បីគ្រប់គ្រងប្រទេស ហើយនឹងមិនអាចដោះស្រាយ បានទេបើគ្មានជំនួយពីលោកខាងលិច។ ទោះជាយ៉ាងណាក៏ដោយ ជំនួយ និងប្រាក់កម្ចីដែលបានសន្យាដល់ អ៊ុយក្រែនដោយអ្នកគាំទ្របរទេសបានមកដល់ យឺតជាងការរំពឹងទុក ។

ជាឧទាហរណ៍ រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានផ្តល់តែ ១ ពាន់លានអឺរ៉ូប៉ុណ្ណោះក្នុងចំណោមប្រាក់ ៩ ពាន់លានអឺរ៉ូ ដែលបានសន្យាចំពោះទីក្រុងគៀវ ដោយប្រទេសអាល្លឺម៉ង់បានប្រឆាំងនឹងគំនិតនៃការ ផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបដែលគាំទ្រ ដោយការធានាពីរដ្ឋជាសមាជិ ករបស់ប្លុកនេះផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top