ប៉េកាំង៖ ការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ និងការិយាល័យព័ត៌មាន ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋ ប្រជាមានិតចិន បានបោះពុម្ពសៀវភៅសមួយ ដែលមានចំណងជើងថា “សំណួរតៃវ៉ាន់ និងការបង្រួបបង្រួម របស់ចិនក្នុងយុគសម័យថ្មី” កាលពីថ្ងៃពុធ ដោយទាក់ទាញការចាប់ អារម្មណ៍ជាសកលយ៉ាងខ្លាំង។
មនុស្សជាច្រើនបានឲ្យដឹងថា តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន គោលការណ៍ចិនតែមួយ គឺជាការឯកភាពយ៉ាងទូលំទូលាយ របស់សហគមន៍អន្តរជាតិ ហើយសៀវភៅសនេះបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រទេសចិនក្នុងការស្វែងរក ការបង្រួបបង្រួមជាតិឡើងវិញ។
លោក Rafael Quintero អតីតអនុរដ្ឋមន្ត្រីការបរទេសអេក្វាឌ័រ បានលើកឡើងថា ក្រដាសសបញ្ជាក់យ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជំរុញការបង្រួបបង្រួមជាតិរបស់ខ្លួន។
លោក Quintero បានលើកឡើងថា “អ្នកត្រូវតែចាប់ផ្តើមពីប្រវត្តិសាស្ត្រពិត” ដោយបន្ថែមថា តៃវ៉ាន់ ជាផ្នែកមួយនៃប្រទេសចិន តាំងពីបុរាណកាលមក ហើយថា “ការគោរពគួរតែត្រូវបានផ្តល់ទៅ ឱ្យច្បាប់អន្តរជាតិ” ។
លោក Kwon Ki-sik ប្រធានសមាគមមិត្តភាពទីក្រុងកូរ៉េ-ចិន បានលើកឡើងថា សៀវភៅសបញ្ជាក់យ៉ាងច្បាស់ អំពីគោលជំហររបស់ប្រទេសចិន និងគោលនយោបាយជំរុញការ សម្រេចបាននូវការ បង្រួបបង្រួមជាតិឡើងវិញ។
ជាមួយនឹងការបង្កើនកម្លាំងជាតិ និងឥទ្ធិពលអន្តរជាតិ ចិនមានទំនុកចិត្ត និងសមត្ថភាពក្នុងការ ដោះស្រាយសំណួរតៃវ៉ាន់ ដោយបន្ថែមថា គ្រោងការណ៍នៃការប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ទល់នឹងប្រទេសចិន គឺនឹងត្រូវបរាជ័យ ៕
ប្រែសម្រួល ឈូក បូរ៉ា