ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ បារម្ភអំពីឧទ្ធម្ភាគចក្រ និង យន្តហោះ ដែលបានហោះចេញពី អាហ្វហ្គានីស្ថាន

បរទេស៖ លោក Zamir Kabulov បេសកជនប្រធានាធិបតីរុស្ស៊ី ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន បានព្រមានថា យន្តហោះយោធាបានហោះចេញ ពីប្រទេសអាហ្វហ្គានីស្ថានដោយភៀសខ្លួន ចេញពីកងទ័ពដែលគាំទ្រ ដោយសហរដ្ឋអាមេរិក បន្ទាប់ពីពួកតាលីបង់ បានដណ្តើមយកប្រទេសនេះវិញ កាលពីឆ្នាំមុន ឥឡូវនេះធ្លាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti កាលពីថ្ងៃអង្គារ បានស្នើឱ្យលោក Kabulov ធ្វើអត្ថាធិប្បាយអំពីជោគវាសនា របស់ឧទ្ធម្ភាគចក្រ Mi-17 ផលិតដោយរុស្ស៊ី ដែលអាមេរិក បានទិញដំបូងសម្រាប់កងកម្លាំង ប្រដាប់អាវុធអាហ្វហ្គានីស្ថាន ក្នុងទសវត្សរ៍ឆ្នាំ២០១០ ប៉ុន្តែបានបញ្ចប់ដោយការប្រគល់ឱ្យអ៊ុយក្រែន នៅនិទាឃរដូវ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។

លោក Kabulov មិនបានច្រានចោល ឧប្បត្តិហេតុស្រដៀងគ្នានេះទេ នាពេលអនាគតនោះទេ លោកបានមានប្រសាសន៍ថា “វាមិនអាចមានការធានាណាមួយ ជាមួយសហរដ្ឋអាមេរិកទេ ព្រោះវាមិនមានសមត្ថភាព ក្នុងការចរចា ”។

អ្នកការទូតរុស្ស៊ីបាននិយាយថា “វាជារឿងសំខាន់សម្រាប់ពួកយើង ដែលឧទ្ធម្ភាគចក្រ និងយន្តហោះដែលត្រូវបានហោះហើរ ទៅកាន់ប្រទេសអ៊ូសបេគីស្ថាន និងតាជីគីស្ថាន ដោយមេបញ្ជាការ និងទាហានអាហ្វហ្គានីស្ថាន ដែលរត់គេចខ្លួននោះ មិនទៅដល់អ៊ុយក្រែនទេ”។

លោកបានបន្ថែមថា យន្តហោះប្រហែល ៦០ គ្រឿងត្រូវបានផ្លាស់ប្តូរពីអាហ្វហ្គានីស្ថាន ទៅកាន់តាជីគីស្ថាន និងប្រហែល ៤០-៥០ ហោះទៅកាន់អ៊ូសបេគីស្ថាន បន្ទាប់ពីពួកតាលីបង់ បានដណ្តើមអំណាច៕ ប្រែសម្រួលៈ ណៃ តុលា

To Top