ព័ត៌មានអន្តរជាតិ

លោក Xi Jinping តាមដានយកចិត្ត ទុកដាក់ពីស្ថានភាព ទឹកជំនន់នៅខេត្តLiaoning ដោយគូសបញ្ជាក់ថា ត្រូវធានាសុវត្ថិភាព អាយុជីវិតរបស់ប្រជាជន និង ស្តារអភិវឌ្ឍន៍តំបន់ភាគឦសាន

រសៀលថ្ងៃទី១៦ ខែសីហា ពេលចុះត្រួតពិនិត្យការងារ នៅក្រុងJinzhou ខេត្ត Liaoning លោកXi Jinping ប្រធានរដ្ឋចិន បានស្តាប់របាយការណ៍ អំពីការងារជួយសង្គ្រោះ និងបង្ការទឹកជំនន់ ក្នុងឆ្នាំនេះរបស់ខេត្ត Liaoning ។
លោកបានតម្រូវឱ្យ អនុវត្តគ្រប់វិធានការបង្ការទឹកជំនន់ និងការងារជួយសង្គ្រោះ ចាត់ចែងអ្នករងគ្រោះ ដោយសមរម្យ ដើម្បីធានាសុវត្ថិភាព អាយុជីវិតរបស់ប្រជាជន ធ្វើផែនការសម្រាប់ ការកសាងឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ ដើម្បីជួយប្រជាជន ដែលរងគ្រោះឱ្យស្តារជីវភាព និងការងារឡើងវិញ ក្នុងពេលឆាប់ៗ ។

ល្ងាចថ្ងៃដដែល លោក Xi Jinping បានទៅពិនិត្យការងារ នៅឧទ្យានព្រៃឈើ ហើយបានសំណេះសំណាល យ៉ាងស្និតស្នាល ជាមួយអ្នកក្រុង ដែលកំពុងលម្ហែកាយ នៅនោះ ។ លោកXi Jinping បានលើកឡើងថា ទំនើបភាពបែបបែនចិន គឺទំនើបភាព ដែលប្រជាជន ទាំងអស់ មានវិបុលភាពរួមគ្នា ។ បន្ទាប់ពីសមាជបក្សលើកទី១៨មក មជ្ឈិមបក្សបានអនុវត្តយុទ្ធសាស្ត្រ ស្តារអភិវឌ្ឍន៍តំបន់ភាគឦសាន ដោយស៊ីជម្រៅ ហើយនឹង បន្តអនុវត្ត ឱ្យល្អថែមទៀត ដើម្បីជំរុញការកែសម្រួល រចនាសម្ព័ន្ធ ឧស្សាហកម្ម ឱ្យសមស្របនឹងតម្រូវការ នៃការអភិវឌ្ឍ និងកំណែទម្រង់ ក្នុងយុគសម័យថ្មី យើងមានជំនឿចិត្តពេញលេញ ចំពោះការស្តារអភិវឌ្ឍន៍ តំបន់ភាគឦសាន៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top