ព័ត៌មានអន្តរជាតិ

Update៖ នៅភាគខាងកើត នៃប្រទេសចិន សីតុណ្ហភាពកើនឡើងខ្ពស់ នាំឲ្យតម្លៃពងមាន់ឡើងថ្លៃ

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា សីតុណ្ហភាពដ៏ក្តៅគគុក នៅភាគខាងកើត នៃប្រទេសចិន បានជំរុញឱ្យតម្លៃពងមាន់ឡើងថ្លៃ ដោយសារតែមេមាន់ ដាក់តិចជាងនៅក្នុងរដូវក្តៅ ក្តៅជាងរដូវធម្មតា ។

អ្នកវិទ្យាសាស្ត្របានលើកឡើងថា អាកាសធាតុខ្លាំងកាន់តែកើតឡើងញឹកញាប់ ដោយសារការប្រែប្រួលអាកាសធាតុ ហើយវានឹងកាន់តែកើនឡើងកាន់តែខ្លាំង នៅគ្រាដែលសីតុណ្ហភាពកើនឡើង ដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមជុំវិញពិភពលោក ។

ទីក្រុងធំៗជាច្រើនក្នុងប្រទេសចិន បានកត់ត្រាថ្ងៃក្តៅបំផុតមិនធ្លាប់មាន នៅក្នុងឆ្នាំនេះ ហើយក្រុមសង្កេតការណ៍ជាតិ របស់ប្រទេសនេះបានចេញការជូនដំណឹង ពណ៌ក្រហមកាលពីថ្ងៃចន្ទ ។

រលកកម្ដៅកំពុងតែធ្វើឲ្យមនុស្ស ពិបាករស់នៅប៉ុណ្ណោះទេ ថែមទាំងសត្វផងដែរ ។

នៅក្នុងទីក្រុង ហឺប៉ី (Hefei) កសិករបានរាយការណ៍ពីការធ្លាក់ចុះ នៃផលិតកម្មស៊ុតដោយសារតែកម្តៅនេះ បើយោងតាមរបាយការណ៍ របស់សារព័ត៌មាន Jianghuai Morning News កាលពីសប្តាហ៍មុន ដោយបន្ថែមថា កន្លែងមួយចំនួនបានដំឡើង ប្រព័ន្ធត្រជាក់សម្រាប់មេមាន់របស់ពួកគេ ។

ការធ្លាក់ចុះនៃការផ្គត់ផ្គង់ក្នុងខេត្តមួយចំនួន បានធ្វើឱ្យតម្លៃស៊ុតហក់ឡើង ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top