ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ធ្វើការបង្ហាញអាវុធផលិត នៅអាមេរិក

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា យោធានៃកោះតៃវ៉ាន់ បានធ្វើការបង្ហាញដ៏កំរមួយ នៃអាវុធបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន ដែលជាអាវុធផលិតនៅអាមេរិក ទៅកាន់ក្រុមអ្នកកាសែត ជាលើកដំបូងដោយអះអាងថា វានឹងត្រូវប្រើប្រាស់សម្រាប់ ការឆ្លើយតបទៅនឹង ការវាយប្រហារណាមួយ។

ក្រុមអ្នកកាសែតត្រូវបាន ដឹកជញ្ជូនទៅកាន់មូលដ្ឋានទ័ព Hualien ស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់ ដើម្បីធ្វើការបង្ហាញនូវយន្តហោះ ប្រយុទ្ធដ៏ទំនើបបំផុតរបស់ខ្លួន F-16V ព្រមទាំងបានធ្វើការសាកល្បងហោះហើរ ធ្វើតេស្តពីល្បឿន និងបច្ចេកវិទ្យាហោះហើរព្រមទាំង ការរៀបចំបំពាក់អាវុធលើយន្តហោះ ដែលរួមមានទាំងមីស៊ីលអាមេរិក Harpoon សម្រាបប្រឆាំងនាវាចម្បាំងនោះផងដែរ ។

គួរឲ្យដឹងដែរថា ការដាក់តាំងបង្ហាញនូវ យន្តហោះចម្បាំងទាំងនោះ ត្រូវបានធ្វើឡើងបន្ទាប់ពី មានភាពតានតឹងខ្លាំងឡើង រវាងកោះតៃវ៉ាន់និងចិន នៅក្រោយដំណើរទស្សនកិច្ច របស់លោកស្រីប្រធានសភាអាមេរិក Nancy Pelosi
និងបន្តបន្ទាប់មកដោយ មន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀតផង ទៅកាន់កោះតៃវ៉ាន់ដែលវាជា សកម្មភាពប្រឆាំងទៅនឹងគោលការណ៍ ចិនតែមួយរបស់រដ្ឋាភិបាលក្រុងប៉េកាំង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top