ព័ត៌មានអន្តរជាតិ

លោក Zelensky ប្តេជ្ញាដណ្តើមតំបន់ Donbass មកវិញ

បរទេស៖ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការ លើកឡើងយ៉ាងច្បាស់ៗថា លោកនឹងធ្វើយ៉ាងណា អាចដណ្តើមយកតំបន់ Donbass មកកាន់កាប់វិញ ទោះបីជាពេលនេះ កំពុងគ្រប់គ្រងពេញលេញ ដោយកងកម្លាំង យោធារុស្សីក្តី។

លោកបញ្ជាក់បែបនេះថា៖ យើងនឹងមិនអាចបំភ្លេចចោល ឬនឹងបំភ្លេចចោល ទីក្រុងទាំងឡាយណា របស់យើងឬប្រជាពលរដ្ឋ របស់យើងនោះឡើយ។ ពេលនេះ Donbass កំពុងត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ដោយរុស្សី ហើយពលរដ្ឋអ៊ុយក្រែន កំពុងទទួល រងការបំពាននិងប្លន់ស្ទើរ គ្រប់ទីកន្លែង។

គួរឲ្យដឹងដែរថា ក្នុងចំណោមសម្ព័ន្ធមិត្តទាំងអស់ អាមេរិកទំនងនឹងក្លាយទៅជា គាំទ្រនិងជួយឧបត្ថម្ភធំ ទៅឲ្យអ៊ុយក្រែន ក្នុងការវាយបក ប្រឆាំងទៅលើ កងកម្លាំងរបស់រុស្សីវិញ នាពេលខាងមុខនេះជាពិសេស តាមរយៈសព្វាវុធជាច្រើន៕

ប្រែសម្រួល៖ស៊ុនលី

To Top