ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តើគោលបំណង របស់ជប៉ុន ក្នុងការផ្តល់ជំនួយដល់អាហ្វ្រិក គឺដើម្បីអាហ្វ្រិក ឬមួយក៏ស្វែងរកតែផល ប្រយោជន៍ផ្ទាល់ខ្លួន ?

សន្និសីទស្តីពីការអភិវឌ្ឍអាហ្រ្វិក(TICAD)លើកទី ៨ ដែលដឹកនាំដោយប្រទេសជប៉ុន បានបើកធ្វើនៅប្រទេស ទុយនីស៊ី ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែសីហា ។
មិនថាការផ្សាយដំណឹង របស់ប្រព័ន្ធសារព័ត៌មានសំខាន់ៗ របស់ជប៉ុនឬក៏ការថ្លែងសុន្ទរកថា គ្រប់បែបយ៉ាងរបស់មន្ត្រីជប៉ុន ក្នុងសន្និសីទលើកនេះ ក៏ដោយ ក៏សុទ្ធតែមានចំណាប់ អារម្មណ៍ដ៏លេចធ្លោមួយគឺថា ការដែលសន្និសីទលើកនេះ បានសន្យាថា នឹង”ផ្តល់ជំនួយ”ដល់អាហ្វ្រិក តាមពិតទៅ គឺក្នុងគោលបំណងស្វែងរក តែផលប្រយោជន៍ផ្ទាល់ខ្លួន ។

ក្នុងសន្និសីទ ស្តីពីការ អភិវឌ្ឍអាហ្រ្វិកលើកនេះ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានអះអាងក្នុងសុន្ទរកថា តាមប្រព័ន្ធវីដេអូថា ជប៉ុននឹងបណ្តាក់ ទុនចំនួន ៣ ម៉ឺនលានដុល្លារអាមេរិក នៅអាហ្វ្រិកនិងបណ្តុះបណ្តាល ធនធានមនុស្សចំនួន ៣០ ម៉ឺននាក់ សម្រាប់អាហ្រ្វិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ ហើយជប៉ុន នឹងសម្រេចបាននូវការអភិវឌ្ឍ រួមជាមួយប្រទេសអាហ្រ្វិក ។ ក្នុងនាមជាកាសែតដ៏ធំបំផុត នៃប្រទេសជប៉ុន កាសែត《Asahi Shinbun》បានផ្សាយដំណឹងកាលពីថ្ងៃទី ២៨ ខែសីហានេះ ដោយសម្គាល់ឃើញថា ដើម្បីបង្កការបដិបក្ខគ្នា ជាមួយប្រទេសចិន លោកនាយករដ្ឋមន្ត្រី Fumio Kishida ចាំបាច់ត្រូវបង្កើន ទំនាក់ទំនងជាមួយ ប្រទេសអាហ្វ្រិក ។

គួររំលឹកថា បញ្ហានេះ មិនមែនជាការសម្ងាត់ តាំងពីដំបូងម៉្លេះ ។ ចាប់តាំងពីប្រទេសចិនបានលើកឡើង នូវគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ក្នុងឆ្នាំ ២០១៣មក អ្នកនយោបាយជប៉ុន មួយចំនួនបានបង្ហាញ ពីឥរិយាបថ ច្រណែននិងចាំទុកនៅក្នុងចិត្ត ហើយពួកគេបាន យកអ្វីដែលហៅថា ការវិនិយោគលើវិស័យ ហេដ្ឋារចនា សម្ព័ន្ធធ្វើជាលេស ដើម្បីទប់ទល់នឹងគំនិតផ្តួចផ្តើម” ខ្សែក្រវាត់និងផ្លូវ” នេះបានក្លាយជាមធ្យោបាយ ដ៏សំខាន់របស់រដ្ឋាភិបាល ជប៉ុនក្នុងការ ប្រកួតប្រជែងជាមួយប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ប៉ុន្តែតាមពិតទៅ តើជប៉ុនអាចសម្រេច បាននូវគោលបំណងរបស់ខ្លួនឬអត់ ?

យោងតាមទិន្នន័យស្ថិតិ របស់ក្រសួងការបរទេសជប៉ុន បានបង្ហាញឱ្យឃើញថា ទំហំទឹកប្រាក់នាំចូលនិងនាំចេញរវាងជប៉ុននិងប្រទេសអាហ្វ្រិកក្នុងឆ្នាំ ២០១៨ មិនដល់ ២ ម៉ឺនលានដុល្លារ អាមេរិកទេ ។ បន្ទាប់ពីឆ្នាំ ២០១៨ ទំនាក់ទំនងសេដ្ឋកិច្ច រវាងជប៉ុន និងអាហ្រ្វិក ប្រែជាមានគម្លាតកាន់តែឆ្ងាយទៅៗ ថែមមួយកម្រិតទៀត ហើយទំហំនាំចូលនិងនាំចេញ រវាងភាគីទាំងពីរចង់រក្សា កម្រិតប្រហែល ២ ម៉ឺនលានដុល្លារអាមេរិក គឺគ្មានលទ្ធភាពសម្រេចបានទេ ។ លើសពីនេះ ទៅទៀត សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា អត្រាគាំទ្រ របស់គណៈរដ្ឋមន្ត្រីលោក Fumio Kishida បានធ្លាក់ចុះជា បន្តបន្ទាប់ ហេតុនេះហើយ តើជំនួយដែលជប៉ុន ផ្តល់ដល់អាហ្រ្វិក ត្រូវបានអនុវត្ត ក្នុងកម្រិតណាឬអត់ បច្ចុប្បន្ននៅមិនទាន់ដឹងច្បាស់ឡើយ ។

អ្វីដែលកាន់តែនាំឱ្យប្រទេសអាហ្រ្វិក មានមន្ទិលសង្ស័យនោះគឺ តើគោលបំណងរបស់ជប៉ុន ក្នុងការផ្តល់ជំនួយដល់អាហ្វ្រិក គឺដើម្បីអាហ្វ្រិកឬ មួយក៏ស្វែងរក តែផលប្រយោជន៍ផ្ទាល់ខ្លួន ?

ក្នុងនាមជាប្រទេសចាញ់ សង្គ្រាមលោកលើកទី ២ ជប៉ុនតែងតែរិះរកគ្រប់មធ្យោបាយ ដើម្បីស្វែងរកឋានៈនយោបាយ និងក្លាយជាអ្វីដែលហៅថា “ប្រទេសជាប្រក្រតី” ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានឆ្លៀតប្រើវេទិកាអន្តរជាតិ ដូចជាសន្និសីទស្តីពីការអភិវឌ្ឍអាហ្រ្វិកជាដើមដោយបានអះអាងថា កំណែទម្រង់របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ គឺជាគោលដៅរួមរបស់ជប៉ុននិងអាហ្វ្រិក ។ ក្នុងសន្និសីទលើកនេះ ភាគីជប៉ុនបានលើកឡើង ពាក្យសម្តីដោយច្រំដែល ដែលបានបង្ហាញម្តងទៀត នូវគោលបំណង របស់ខ្លួនក្នុងការចាត់ទុកអាហ្រ្វិកជា “ឃ្លាំងសន្លឹកឆ្នោត” និងបន្ថែមលក្ខខណ្ឌជំនួយជាដើម ។

លោក Fumio Kishida បានអះអាងថា ជប៉ុននឹង សម្រេចការ អភិវឌ្ឍរួមជាមួយប្រទេសអាហ្រ្វិក គឺ ត្រូវជួយប្រជាជនអាហ្រ្វិក ដោះស្រាយបញ្ហាយ៉ាង ស្មោះស្ម័គ្រ ដូចប្រទេសចិនអញ្ចឹង ក៏ដូចជាឱ្យពួកគេមានអារម្មណ៍ថា ទទួលបានការរាប់អានគ្នាប្រកបដោយសមភាព គោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ ទៅវិញទៅមក និងឈ្នះ-ឈ្នះ ។ ផ្ទុយទៅវិញ ការដែលមិន បាននិយាយពីកិច្ចសហប្រតិបត្តិការ ជាមួយសហគមន៍អន្តរជាតិ ទាល់តែសោះ ហើយគ្រាន់តែ សង្កត់ធ្ងន់នូវការ បដិបក្ខគ្នានិងការប្រកួតប្រជែង ជំនួយបែបនេះមិនមែនជាអ្វី ដែលអាហ្វ្រិកត្រូវការ ពិតប្រាកដនោះទេ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top