ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិក ប្រើការស្លាប់របស់លោក Gorbachev ដើម្បីវាយកម្ទេចរុស្ស៊ី

បរទេស៖ មន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីត បានសរសើរអតីតប្រធានាធិបតី សូវៀតលោក Mikhail Gorbachev បន្ទាប់ពីដំណឹងមរណភាព របស់លោកកាលពីថ្ងៃអង្គារ ទោះបីជាមានអ្នកខ្លះប្រើឱកាសនេះ ដើម្បីរិះគន់ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្នលោក Vladimir Putin និងសរសើរសត្រូវ នយោបាយរបស់លោកក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភា Bob Menendez (D-New Jersey) បានសរសេរនៅលើ Twitter ដោយប្រើគណនីគណៈកម្មាធិការ ទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាថា លោក Gorbachev “បានផ្លាស់ប្តូរប្រវត្តិសាស្រ្តពិភពលោក ដោយការទទួលយកលទ្ធិប្រជាធិបតេយ្យ និងទំនាក់ទំនងស្ថាបនា ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប” «ខ្ញុំសូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារគាត់ និងប្រជាជនរុស្ស៊ី ដែលសព្វថ្ងៃរងទុក្ខវេទនា ក្រោមរបបផ្តាច់ការ ដែលត្រូវបានគេសរសេរ ផែនទីអឺរ៉ុបឡើងវិញ»។

សមាជិកព្រឹទ្ធសភា Patrick Leahy (D-Vermont) បាននិយាយដោយលើកឡើង ពីរបៀបដែលលោកបានជួប Gorbachev ដោយផ្ទាល់ថា លោក Gorbachev គឺជាអ្នកដឹកនាំដ៏ក្លាហានម្នាក់ដែលមិនភ័យខ្លា ចក្នុងការប្រឈមមុខនឹងការពិត និងដើម្បីស្រមៃមើលផ្លូវប្រវត្តិសាស្ត្រ ស្ថាបនា និងមនុស្សធម៌ឆ្ពោះទៅមុខ សម្រាប់ប្រទេសរបស់លោក និងសម្រាប់ពិភពលោក” លោកបានជឿជាក់លើរុស្ស៊ីសម័យទំនើប ហើយនឹងមិនក្លាយជាឧក្រិដ្ឋជនសង្គ្រាម ដែលពូទីនដឹកនាំនោះឡើយ»។

សមាជិកព្រឹទ្ធសភា Jeannie Shaheen (D-New Hampshire) បានហៅលោក Gorbachev ថាជា “បុរសម្នាក់ដែលផ្តល់សន្តិភាព និងសុខុមាលភាពដល់ប្រទេស និងប្រជាជនរបស់លោក មុនពេលមានមហិច្ឆតាផ្ទាល់ខ្លួន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top