បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានកាសែតអ៊ីតាលី Il Tirreno កាលពីថ្ងៃអង្គារ កន្លងមកចេញផ្សាយថា បានធ្វើការជួលវិឡា ដ៏ប្រណិតរបស់ខ្លួនមួយកន្លែង ដែលស្ថិតនៅក្នុងតំបន់ Tuscany ប្រទេសអ៊ីតាលី ទៅឲ្យជនជាតិរុស្សីអស់រយៈពេលមួយខែ មកហើយកាលពីខែសីហា ។
ការចេញផ្សាយនេះ ត្រូវបានគេមើលឃើញ ធ្វើឡើងនៅចំពេល ដែលប្រធានាធិបតីរូបនេះ កំពុងតែធ្វើការអំពាវនាវឲ្យប្លុកអឺរ៉ុប ដែលមានទាំងអ៊ីតាលីផង ក្នុងការបដិសេធ ផ្តល់ទិដ្ឋាការទៅឲ្យជនជាតិរុស្សី ទាំងអ្នកជំនួញនិងអ្នកទេសចរណ៍ក្តី។
របាយការណ៍ ដដែល ពីកាសែតអ៊ីតាលី បានបញ្ជាក់ថាគូស្នេហ៍ជនជាតិរុស្សី ដែលមានទីលំនៅក្នុងទីក្រុងឡុង បានធ្វើការជួលវិឡាដ៏ប្រណិតនេះ កាលពីខែសីហាជាមួយនឹង តម្លៃប្រមាណ ជា៥០២៣៩ដុល្លារ ។
គួរឲ្យដឹងដែរថា វិឡាដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Tuscany ក្បែរទៅនឹងទីក្រុងផែសមុទ្រ Forte dei Marmi ត្រូវបានទិញ ដោយលោក Zelensky ក្នុងតម្លៃប្រមាណជា៤លានអឺរ៉ូ តាំងតែពីពេលដែលលោក នៅមានការងារជាតារាសំដែង មកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី