ព័ត៌មានអន្តរជាតិ

អ៊ីតាលី នាំចូលថាមពល ដល់ទី២ដង ឬប្រហែលជា ១០០ពាន់លានអឺរ៉ូ

បរទេស ៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច របស់អ៊ីតាលី លោក Daniele Franco បានឲ្យដឹងថា មកដល់ពេលនេះតម្លៃ ថវិកា ដែលប្រទេស នឹងត្រូវចំណាយ សម្រាប់ការនាំចូល ថាមពលទូទាំងប្រទេស នឹងមានកំណើនទ្វេដង ទៅដល់១០០ពាន់លានអឺរ៉ូ។

លោករដ្ឋមន្ត្រី ក៏បានព្រមានទៀតដែរថា ទីក្រុងរ៉ូម មិនអាចបន្តការចំណាយ ដោយគ្មានកំណត់ ដើម្បីទប់ស្កាត់ការប៉ះទង្គិច លើសេដ្ឋកិច្ចនោះទេ ហើយ បន្ថែម ថា បំណុលខ្ពស់របស់ប្រទេស នៅពេលនេះក៏មានកម្រិត កាន់តែខ្ពស់ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

លោក Franco បានបញ្ជាក់ដែរថា កំណើនមានចំនួន ដល់ទៅជិត៦០ពាន់លានអឺរ៉ូ ធៀបទៅនឹងការចំណាយ កាលពីឆ្នាំទៅ ដែលមានត្រឹមតែ ៤៣ពាន់លានអឺរ៉ូ ឬមានន័យថា វាមានទំហំស្មើទៅនឹង៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេស ក្នុងឆ្នាំ២០២២នេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top