ព័ត៌មានអន្តរជាតិ

ការកាត់បន្ថយទិន្នផលប្រេង​ របស់ OPEC+ មានគោលបំណង លើកកម្ពស់ស្ថិរភាពទីផ្សារ

រីយាដ៖ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា ការសម្រេចចិត្តរបស់អង្គការ ប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមដែលគេស្គាល់ថា OPEC+ ដើម្បីកាត់បន្ថយការផលិតប្រេង គឺមានបំណងលើកកម្ពស់ស្ថិរភាពទីផ្សារ។

លោក Abdulaziz bin Salman ត្រូវបានដកស្រង់សម្តីដោយ SPA ដែលបានលើកឡើងថា ការសម្រេចចិត្តនេះបានបង្ហាញថា អង្គការមានការយកចិត្តទុកដាក់ គិតទុកជាមុន និងសកម្មក្នុងការគាំទ្រស្ថិរភាពទីផ្សារ ដើម្បីជាផលប្រយោជន៍ នៃឧស្សាហកម្មនេះ។

លោកបានពន្យល់ថា នេះគឺជាការផ្លាស់ប្តូរទៅកម្រិតផលិតកម្ម នៃខែសីហា ហើយការបន្ថែម ១០ម៉ឺនបារ៉ែលនៅក្នុងខែកញ្ញា តែងតែមានបំណង ជាវិធានការសម្រាប់តែខែនោះ។

រដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា “យើងកំពុងមើលឃើញសញ្ញាចម្រុះទាក់ទង នឹងកំណើនសេដ្ឋកិច្ចពីផ្នែកផ្សេងៗ នៃពិភពលោក ហើយមាននិន្នាការឆ្ពោះទៅរកការបំផ្លើស នៅក្នុងការវិភាគអវិជ្ជមានមួយចំនួន នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក” ។

លោកបានបន្ថែមថា ទិន្នន័យបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ច ជាមួយនឹងការធ្លាក់ចុះ នៃតម្រូវការប្រេងមានកម្រិត ឬសូម្បីតែកំណើនតម្រូវការ នៅក្នុងឆ្នាំដែលមានវិបត្តិសេដ្ឋកិច្ច ដូចនៅក្នុងឆ្នាំ១៩៩១។

កាលពីថ្ងៃទី០៥ ខែកញ្ញា OPEC+ បានសម្រេចចិត្តកាត់បន្ថយការផលិតប្រេងឆៅ ចំនួន១០ម៉ឺន បារ៉ែលក្នុងមួយថ្ងៃ ក្នុងខែតុលាពីកម្រិតខែកញ្ញារបស់ខ្លួន នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អង្គការ OPEC ដែលបានចេញផ្សាយបន្ទាប់ពី កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែន OPEC លើកទី៣២៕ ប្រែសម្រួល ឈូក បូរ៉ា

To Top