បរទេស៖ យោងតាមការបញ្ជាក់ដោយ មេដឹកនាំក្នុងតំបន់លោក Vladimir Leontyev នៃខេត្ត Kherson ដែលកំពុងគ្រប់គ្រងដោយប្រទេសរុស្សីបានអះអាងថា កងកម្លាំងអ៊ុយក្រែនបានបើក ការវាយប្រហារតាមមីស៊ីល ជាច្រើនគ្រាប់សំដៅតំបន់ Novaya Kakhovka និងបានបណ្តាល ឲ្យពលរដ្ឋស៊ីវិល៣នាក់បាត់បង់ជីវិត និងរបួស៦នាក់ទៀតរងរបួស។
លោក Leontyev បានថ្លែងប្រាប់កាសែត Sputnik ថា៖ មនុស្ស៦នាក់ ដែលស្ថិតនៅក្នុងស្ថានភាព រងគ្រោះធ្ងន់ធ្ងរត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ហើយពួកគេប្រហែលជា នឹងមិនប៉ះពាល់ដល់អាយុជីវិត ដូចមនុស្ស៣នាក់ទៀតនោះឡើយ។
គួរឲ្យដឹងដែរថាថ្មីៗនេះតំបន់ Nvaya Kakhovka ក្នុងទីក្រុង Kherson និងតំបន់ក្បែរខាងរោងចក្រនុយក្លេអ៊ែរ Zaporozhye បានទទួលរងនូវការ វាយប្រហារជាបន្តបន្ទាប់ពី សំណាក់កងកម្លាំងរុស្សី៕
ប្រែសម្រួល៖ ស៊ុន លី
