ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក សន្យាផ្តល់ជំនួយយោធា ១ពាន់លានដុល្លារទៀត ឲ្យអ៊ុយក្រែន

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅបំពេញ ទស្សនកិច្ចទាំងគួរឲ្យភ្ញាក់ផ្អើល នៅក្នុងទីក្រុងគៀវប្រទេសអ៊ុយក្រែន ដោយក្នុងនោះមានទាំងការសន្យា ក្នុងការផ្តល់ជំនួយយោធា បន្ថែមប្រមាណជា ២,២ពាន់លានដុល្លារថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសក្នុងតំបន់ផងដែរ។

នៅក្នុងជំនួបលើកនេះផងដែរលោក Blinken បានជួបពិភាក្សាសជាមួយនឹង ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដើម្បីធ្វើការពិនិត្យលំអិត ទៅលើកញ្ចប់ថវិកាជំនួយយោធា លើកនេះដែលក្នុងនោះមាន ១ពាន់លានដុល្លារ នឹងត្រូវប្រគល់ផ្ទាល់ឲ្យអ៊ុយក្រែន ហើយកញ្ចប់មួយផ្នែកទៀតនឹង ផ្តល់ឲ្យប្រទេសនៅក្បែរខាង នៅក្នុងតំបន់ដើម្បីធានាដល់ប្រព័ន្ធ ការពារជាតិរបស់ពួកគេ។

គួរឲ្យដឹងដែរថា ប្រទេសផ្សេងទៀតដែលនឹង ទទួលបានកញ្ចប់យោធានេះផងដែរ មានដូចជាអាល់បេនី បូស្នៀ ប៊ុលហ្គារី ក្រូអាត ឆេក អេស្តូនី ក្រិក ឡាត់វៀត លីទុយនេស៊ី ប៉ូឡូញ រ៉ូមេនី និងប្រទេសជាច្រើនទៀត។

កញ្ចប់ថវិកាយោធាដោយអាមេរិក កាលពីថ្ងៃព្រហស្បតិ៍នេះ គឺជាកញ្ចប់ថវិកាលើកទី២ហើយ សម្រាប់អ៊ុយក្រែនបន្ទាប់ពីការប្រកាស ផ្តល់ជំនួយដោយក្រសួងការពារជាតិអាមេរិក មុននេះបន្តិចប្រមាណជា ៦៧៥លានដុល្លារ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top